Monday 13 October 2025
Home      All news      Contact us      RSS      English
kbn - 4 days ago

ទ្រាំលែងបានហើយ! ពលរដ្ឋខេត្តសុរិន្ទអង្វរកងទ័ពខ្លួនចាត់ការរឿងព្រំដែនឱ្យចប់ឆាប់ៗព្រោះមិនចង់ដាច់ពោះស្លា.ប់

ប្រទេសថៃ ៖ ក្រោយពីស្តេច និងរដ្ឋាភិបាលថៃប្រគល់អំណាចពេញលេញឱ្យកងទ័ពធ្វើសកម្មភាពឈ្លានពានតាមអំពើចិត្តនៅតំបន់ព្រំដែនកម្ពុជា-ថៃ ក្រោមហេតុផលកម្ពុជាល្មើសអធិបតេយ្យ កងទ័ពថៃក៏បិទព្រំដែនជាមួយកម្ពុជាកាលពីចុងខែមិថុនា ឆ្នាំ២០២៥ ជាឯកតោភាគី ។ ក្រុមជ្រុលនិយមថៃដែលតែងតែញុះញង់តាមបណ្តាញសង្គម ព្យាយាមផ្សាយព័ត៌មានបំភ្លៃការពិតបានជំរុញឱ្យកងទ័ពបិទព្រំដែនជារៀងរហូត ដើម្បីឱ្យពលរដ្ឋកម្ពុជាអត់ឃ្លានដោយសារគ្មានការនាំចូលចំណីអាហារ និងទំនិញថៃ ប៉ុន្តែបែរជាធ្វើឱ្យពលរដ្ឋថៃអត់ឃ្លាន ដាច់ពោះស្លា.ប់ទៅវិញក្រោយពីគ្មានចំណូលសោះ ។ សង្គ្រាម៥ថ្ងៃរវាងកម្ពុជា-ថៃ គឺកើតឡើងដោយសារកងទ័ពថៃបាញ់រំលោភចូលទឹកដីកម្ពុជា ខណៈកម្ពុជាប្រើប្រាស់សិទ្ធិការពារខ្លួន ។ កងទ័ពឈ្លានពានថៃបានប្រើប្រាស់យន្តហោះចម្បាំង Gripen, F-16 ទម្លាក់គ្រាប់បែកលើមូលដ្ឋានកងទ័ពកម្ពុជា និងពលរដ្ឋស្លូតត្រង់ ថែមទាំងប្រើប្រាស់ផ្សែងពុល គ្រាប់បែកចង្កោម និងអាវុធគ្រប់ប្រភេទ ប៉ុន្តែផ្សាយព័ត៌មានបំភ្លៃប្រាប់ពិភពលោក ថាខ្លួនរងគ្រោះ និងត្រូវការសន្តិភាព ដើម្បីឱ្យពិភពលោកទទួលស្គាល់កម្ពុជាឈ្លានពាន ។ ការកុហករបស់ថៃគ្មានប្រយោជន៍ឡើយ ព្រោះពិភពលោកមិនជឿថា ប្រទេសតូចទៅឈ្លានពានប្រទេសធំដែលមានអាវុធទំនើបៗ និងពលរដ្ឋច្រើនជាងនោះទេ ។ រហូតមកដល់ខែតុលា រដ្ឋាភិបាល និងកងទ័ពថៃសម្រេចបិទព្រំដែនបន្តទៀតដើម្បីដាក់សម្ពាធសេដ្ឋកិច្ចកម្ពុជា ដោយសារយល់ថា កម្ពុជាពឹងផ្អែកលើថៃទាំងស្រុងតាមរយៈការនាំចូលចំណីអាហារ និងទំនិញ ។ ដូចគ្នានេះ ពលរដ្ឋថៃជ្រុលនិយមគាំទ្រឱ្យបិទព្រំដែនកាន់តែយូរ ថែមទាំងធ្វើរបងការពារការឆ្លងដែនខុសច្បាប់ ប៉ុន្តែតាំងពីបិទព្រំដែនមក គឺពលរដ្ឋថៃខ្លួនឯងរងផលប៉ះពាល់ខ្លាំងទៅវិញ ជាពិសេស អ្នកនៅព្រំដែនដែលពឹងផ្អែកលើចំណូលពីការលក់ដូរអាហារឱ្យភ្ញៀវទេសចរខ្មែរ ។ តាមការចុះផ្សាយរបស់សារព័ត៌មាន Khaosod [ ]


Latest News
Hashtags:   

ទ្រាំលែងបានហើយ

 | 

ពលរដ្ឋខេត្តសុរិន្ទអង្វរកងទ័ពខ្លួនចាត់ការរឿងព្រំដែនឱ្យចប់ឆាប់ៗព្រោះមិនចង់ដាច់ពោះស្លា

 | 

Sources