Monday 13 October 2025
Home      All news      Contact us      RSS      English
kbn - 4 days ago

ថៃខឹងសម្បារឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាដែលគាំទ្រកម្ពុជាយ៉ាងមុតមាំក្នុងការការពារអធិបតេយ្យជាតិ និងសន្តិសុខ

អ្នកលេងបណ្តាញសង្គមនៅប្រទេសថៃបានបង្ហាញការខឹងសម្បារឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ក្រោយពីឯកអគ្គរដ្ឋទូតចិនសរសេរក្នុងហ្វេសប៊ុកកាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ ថា គាំទ្រកម្ពុជាយ៉ាងមុតមាំក្នុងការការពារអធិបតេយ្យជាតិ និងសន្តិសុខ ។ ថ្មីៗនេះ សារព័ត៌មានថៃគ្រប់ស្ថាប័ន ក៏ដូចជាពលរដ្ឋថៃ បានចោទប្រកាន់ចិនបញ្ជូនអាវុ.ធឱ្យកម្ពុជាធ្វើសង្គ្រា.មជាមួយថៃ ហើយត្រូវបានចិនបដិសេធ ។ កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោក Wang Wenbin បានសរសេរក្នុងហ្វេសប៊ុកដែលមានឈ្មោះ «Wang Wenbin Chinese Ambassador to the Kingdom of Cambodia 汪文斌» ថា ៖ «ចិនគាំទ្រកម្ពុជាយ៉ាងមុតមាំក្នុងការការពារអធិបតេយ្យជាតិ សន្តិសុខ និងផលប្រយោជន៍ការអភិវឌ្ឍ ហើយចិននឹងជាដៃគូអាចជឿទុកចិត្តបានក្នុងការអភិវឌ្ឍរបស់កម្ពុជា ជារៀងរហូត» ។ រដ្ឋាភិបាល កងទ័ព និងពលរដ្ឋថៃ ពុំត្រូវការឱ្យប្រទេសណាមួយគាំទ្រកម្ពុជាក្នុងជម្លោះព្រំដែនជាមួយថៃទេ ដោយថៃព្យាយាមផ្សព្វផ្សាយព័ត៌មានបំភ្លៃការពិត លាបពណ៌ទៅកាន់ពិភពលោកឱ្យយល់ថា ខ្លួនជាជនរងគ្រោះរងការបំពានពីកម្ពុជា ។ រីឯចិន គឺថៃចាត់ទុកជាសម្ព័ន្ធមិត្តដ៏សំខាន់របស់ខ្លួន ហើយថៃរឹតតែមិនគាំទ្រចិនដែលមានចំណងមិត្តភាពល្អជាមួយកម្ពុជា ។ ការបង្ហោះក្នុងហ្វេសប៊ុករបស់ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាដែលគាំទ្រកម្ពុជាការពារអធិបតេយ្យជាតិ គឺធ្វើឱ្យសារព័ត៌មានថៃ និងអ្នកលេងបណ្តាញសង្គមថៃខឹងសម្បារម្តងទៀត [ ]


Latest News
Hashtags:   

ថៃខឹងសម្បារឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាដែលគាំទ្រកម្ពុជាយ៉ាងមុតមាំក្នុងការការពារអធិបតេយ្យជាតិ

 | 

និងសន្តិសុខ

 | 

Sources