Thursday 16 October 2025
Home      All news      Contact us      RSS      English
kbn - 16 hours ago

ធ្លាយពាក្យចចា.មអា.រ៉ាមថាម្តាយរបស់ Yu Menglong លាចាកលោកហើយ

យោងតាមប្រព័ន្ធផ្សព្វផ្សាយសិង្ហបុរីមួយបានឱ្យដឹងថា ថ្មីៗនេះមានពាក្យចចាមអារ៉ាមថ្មីដោយមិនទាន់បានផ្ទៀងផ្ទាត់បានលេចចេញជារូបរាងឡើងថាម្តាយរបស់ Yu Menglong បានទទួលមរណភាព។ ដំណឹងចចាមអារ៉ាមនេះបានផ្ទុះកក្រើកយ៉ាងខ្លាំងនៅលើបណ្តាញសង្គមចិននិងអាស៊ីដែលមានការយកចិត្តទុកដាក់លើករណីរបស់តារាប្រុសរូបនេះ ប្រភពនេះបានលេចមកពី YouTuber ជនជាតិចិនឈ្មោះ Lao Deng ដោយនិយាយថាម្តាយរបស់ Menglong ត្រូវបានគេចោទប្រកាន់ថាបានស្លាប់ដោយការធ្វើអត្តឃាត។ YouTuber នោះបានអះអាងថា ម្តាយ Yu Menglong ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់បន្ទាប់ពីប៉ុនប៉ងធ្វើអត្តឃាត ប៉ុន្តែគួរឱ្យសោកស្តាយមិនអាចជួយសង្គ្រោះអាយុជីវិតបានឡើយ។ លោក Lao Deng បានអះអាងថាព័ត៌មាននេះលោកបានបញ្ជាក់តាមរយៈប្រភពជាច្រើន។ ដំណឹងដែលមិនត្រូវបានគេផ្ទៀងផ្ទាត់នេះបានរីករាលដាលយ៉ាងឆាប់រហ័សពាសពេញបណ្តាញសង្គមរបស់ប្រទេសចិន ដែលធ្វើឱ្យមានការព្រួយបារម្ភជាសាធារណៈនិងការជជែកដេញដោលយ៉ាងខ្លាំង។ គួរឱ្យកត់សម្គាល់ថាម្តាយរបស់ Yu Menglong បានឃ្លាតឆ្ងាយពីសាធារណជនបន្ទាប់ពីការស្លាប់របស់កូនប្រុសខ្លួន ក្រោយពីបានចេញសេចក្តីថ្លែងការណ៍តាមរយៈភ្នាក់ងារក្រុមហ៊ុនភ្លាមៗបន្ទាប់ពីកូនប្រុសបានបាត់បង់ជីវិត។ អ្នកស្រី បានបញ្ជាក់ជាថ្មីថា ការស្លាប់របស់កូនប្រុសខ្លួនគឺបណ្ដាលមកពីគ្រោះថ្នាក់ទាក់ទងនឹងគ្រឿងស្រវឹង។ បន្ទាប់ពីការអះអាងរបស់ YouTuber អ្នកនិយមលេងអ៊ីនធឺណិតក៏បានចែករំលែកនូវអ្វីដែលពួកគេអះអាងថាជាកន្លែងលាក់ខ្លួនចុងក្រោយរបស់ម្តាយ Menglong ដោយនិយាយថាអ្នកស្រីបានធ្វើដំណើរទៅកាន់ Urumqi ដែលជាស្រុកកំណើតរបស់ Menglong ដើម្បីនាំយកធាតុកូនប្រុសទៅផ្ទះ។ យ៉ាងណាក៏ដោយ អ្នកខ្លះទៀតបានដាក់ការសង្ស័យលើរបាយការណ៍នេះ ដោយកត់សម្គាល់ថាមិនទាន់មានការបញ្ជាក់ជាផ្លូវការណាមួយត្រូវបានចេញផ្សាយនៅឡើយ។ គួរបញ្ជាក់ផងដែរថា វាមានរយៈពេលជាងមួយខែហើយដែលតារាសម្ដែងចិន Yu Menglong បានទទួលមរណៈភាព។ យ៉ាងណាក៏ដោយ ស្ថានការណ៍គួរឱ្យសង្ស័យជុំវិញការស្លាប់របស់លោកនៅតែបន្តការរំពឹងទុកយ៉ាងទូលំទូលាយនៅលើបណ្តាញសង្គមដោយមានរឿងរ៉ាវជាច្រើនសាយភាយពេញអ៊ីនធឺណិតនៅមិនទាន់បញ្ចប់នៅឡើយ៕


Latest News
Hashtags:   

ធ្លាយពាក្យចចា

 | 

រ៉ាមថាម្តាយរបស់

 | 

Menglong

 | 

លាចាកលោកហើយ

 | 

Sources