Monday 13 October 2025
Home      All news      Contact us      RSS      English
kbn - 4 days ago

Influencer ថៃប្រកាសយកទូរកុងទឺន័រមកតម្រៀបជារបងនៅតំបន់ព្រំដែនខេត្តស្រះកែវថ្ងៃទី១០ តុលា

Influencer ថៃឈ្មោះ កាន់ ចមផ្លាំង ដែលល្បីល្បាញរឿងយករថយន្តដឹកលា.មក មកបា.ញ់ស្រោចលើពលរដ្ឋខ្មែរហ៊ានតវ៉ាជាមួយកងទ័ពឈ្លា.នពានថៃនៅតំបន់ព្រំដែនខេត្តស្រះកែវ និងចេញមុខចា.ប់ពលរដ្ឋខ្មែរធ្វើការខុសច្បាប់នៅទីក្រុងបាងកក ពេលនេះ បានប្រកាសក្នុងហ្វេសប៊ុកថា នឹងយកទូរកុងទឺន័រចំនួន៦០គ្រឿង មកតម្រៀបជារបងនៅព្រំដែនភូមិណងចាន់ ខេត្តស្រះកែវ នៅថ្ងៃទី១០ ខែតុលា ។ បុគ្គល កាន់ ចមផ្លាំង បានចេញមុខឈ្លានពានទឹកដីកម្ពុជារហូតមក តាមរយៈការធ្វើសកម្មភាពផ្សេងៗ ដូចជា ៖ រៃអង្គាសប្រាក់ឧបត្ថម្ភកងទ័ពឈ្លានពានថៃ, ជីករណ្តៅ និងតម្រៀបកង់ឡានក្បែរប្រាសាទនៅព្រំដែន និងបញ្ជូនលាមក មកស្រោចលើពលរដ្ឋខ្មែរឱ្យចេញពីទឹកដីកម្ពុជា ប៉ុន្តែរងការរិះគន់ពីមតិនានាថា ការប្រើប្រាស់លាមកនឹងធ្វើឱ្យថៃបាត់បង់កេរ្តិ៍ឈ្មោះ ហើយពិភពលោកអាចថ្កោលទោសថៃដែលប្រើប្រាស់ទង្វើដ៏ស្មោគគ្រោកបំផុត ។ Influence រូបនេះ ក៏បានប្រកាសតាមហ្វេសប៊ុកឱ្យពលរដ្ឋថៃជួយផ្តល់ទូរកុងទឺន័រមកឱ្យខ្លួនបន្ថែមទៀតដើម្បីយកមកតម្រៀបជារបងនៅតំបន់ព្រំដែនខេត្តស្រះកែវឱ្យទាន់ថ្ងៃកំណត់ ហើយខ្លួនបានធ្វើដំណើរទៅពិនិត្យមើលទូរកុងទឺន័រទាំងអស់មុននឹងបញ្ជូនមកកាន់តំបន់ព្រំដែន ។ ក្រៅពីនេះ បានប្រកាសឱ្យពលរដ្ឋថៃ ឬអ្នកគាំទ្ររួមគ្នាសរសេរអក្សរលើទូរកុងទឺន័រនៅថ្ងៃទី១១ ខែតុលា ដើម្បីផ្តល់កម្លាំងចិត្តដល់កងទ័ពថៃឈ្លានពានទឹកដីកម្ពុជា ។ កាន់ ចមផ្លាំង និយាយថា ទូរកុងទឺន័រដែលខ្លួនត្រៀមបញ្ជូនមកកាន់តំបន់ព្រំដែនខេត្តស្រះកែវនៅថ្ងៃទី១០ ខែតុលា ដើម្បីតម្រៀបជារបងនោះមានភាពរឹងមាំជាងរបងថ្មទៅទៀត ។ ការបញ្ជូនទូរកុងទឺន័រមកព្រំដែនកម្ពុជា-ថៃ គឺខ្លួនធ្វើដើម្បីការពារសន្តិសុខប្រទេសថៃ និងផ្តល់កម្លាំងចិត្តឱ្យកងទ័ពថៃប្រចាំការនៅព្រំដែន ។ គួរបញ្ជាក់ថា កន្លងមក [ ]


Latest News
Hashtags:   

Influencer

 | 

ថៃប្រកាសយកទូរកុងទឺន័រមកតម្រៀបជារបងនៅតំបន់ព្រំដែនខេត្តស្រះកែវថ្ងៃទី១០

 | 

Sources