Monday 13 October 2025
Home      All news      Contact us      RSS      English
kbn - 4 days ago

កងទ័ពឈ្លា.នពានថៃប្រកាសដោះមីននៅតំបន់ព្រំដែនខេត្តស្រះកែវថ្ងៃទី១០ តុលា ក្រោមហេតុផលការពារជីវិតពលរដ្ឋខ្លួន

កងទ័ពឈ្លា.នពានថៃតែងតែចោទប្រកាន់ទាំងបំពានគ្មានការពិតថា កម្ពុជាបង្កប់មីនថ្មីលើទឹកដីរបស់ខ្លួនបណ្តាលឱ្យកងទ័ពថៃជាន់មីនរងរបួសដាច់ជើងជាបន្តបន្ទាប់ពេលល្បាតខុសផ្លូវនៅតំបន់ព្រំដែនកម្ពុជា-ថៃ ។ លើសពីនេះ ក្រសួងការបរទេស និងសារព័ត៌មានថៃ ព្យាយាមប្រឌិតរឿងបង្កប់មីនទម្លាក់កំហុសលើកម្ពុជាតាមទម្លាប់អាក្រក់របស់ពួកគេ សំណួរសួរថា បើកងទ័ពថៃល្បាតលើទឹកដីថៃ ហេតុអ្វីជាន់មីន? ហេតុអ្វីកងទ័ពកម្ពុជាអាចចូលទៅបង្កប់មីនលើទឹកដីថៃបាន បើកងទ័ពថៃពង្រាយកម្លាំងយាមកាមនៅតាមព្រំដែនយ៉ាងតឹងរ៉ឹង ។ កាលពីថ្ងៃទី៨ ខែតុលា នាយករដ្ឋមន្ត្រីថៃ លោក អនុថីន ឆាន់វីរៈគូន ដាក់លក្ខខណ្ឌឱ្យកម្ពុជាជម្លៀសពលរដ្ឋចេញពីតំបន់ព្រំដែនខេត្តស្រះកែវមុនថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ បើកម្ពុជាមិនអនុវត្តតាមលក្ខខណ្ឌនេះ ថៃនឹងពុំចរចាសន្តិភាពក្នុងកិច្ចប្រជុំកំពូលអាស៊ានដាច់ខាត ទោះជាប្រធានាធិបតីអាមេរិកស្នើឱ្យកម្ពុជា-ថៃចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពក្តី ។ នៅថ្ងៃដដែល កងទ័ពភូមិភាគទី១ថៃបានចេញសេចក្តីប្រកាសដោះមីននៅភូមិណងចាន់ និងភូមិណងញ៉ាកែវ នៅថ្ងៃទី១០ ខែតុលា ដោយអះអាងថៃដោះមីនតាមការព្រមព្រៀងគ្នាក្នុងកិច្ចប្រជុំ GBC ។ កងទ័ពភូមិភាគទី១ខេត្តស្រះកែវបានចេញសេចក្តីប្រកាសបន្ទាន់នៅថ្ងៃទី៨ ខែតុលា មានខ្លឹមសារថា កងទ័ពថៃនឹងដោះមីននៅភូមិណងចាន់ និងភូមិណងញ៉ាកែវ តាមការព្រមព្រៀងគ្នាក្នុងកិច្ចប្រជុំ GBC កម្ពុជា-ថៃ នៅខេត្តកោះកុង ប្រទេសកម្ពុជា កាលពីថ្ងៃទី១០ ខែកញ្ញា កន្លងមក ។ ការដោះមីនមានគោលបំណងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម និងការពារអាយុជីវិតពលរដ្ឋថៃនៅតំបន់ព្រំដែន ។ ហេតុនេះ កងទ័ពថៃនឹងដំណើរការដោះមីននៅភូមិណងចាន់ ឃុំណូនម៉ាកម៉ុន [ ]


Latest News
Hashtags:   

កងទ័ពឈ្លា

 | 

នពានថៃប្រកាសដោះមីននៅតំបន់ព្រំដែនខេត្តស្រះកែវថ្ងៃទី១០

 | 

ក្រោមហេតុផលការពារជីវិតពលរដ្ឋខ្លួន

 | 

Sources