Friday 17 October 2025
Home      All news      Contact us      RSS      English
kbn - 2 days ago

Influencer ថៃនៅតែចង់បើកសំឡេងរំខានពលរដ្ឋខ្មែរម្តងទៀត បើទោះជារងការរិះគ.ន់ពីសមាជិកព្រឹទ្ធសភា មន្ត្រីសិទ្ធិមនុស្ស ប្រធានគណបក្សប្រឆាំង និងសកម្មជនសិទ្ធិស្ត្រីនៅប្រទេសថៃក៏ដោយ

ប្រទេសថៃ ៖ បន្ទាប់ពីសមាជិកព្រឹទ្ធសភា មន្ត្រីសិទ្ធិមនុស្ស ប្រធានគណបក្សប្រឆាំង និងសកម្មជនសិទ្ធិស្ត្រីនៅប្រទេសថៃ រិះគ.ន់បុគ្គល កាន់ ចមផ្លាំង Influencer ប្រព្រឹត្តទង្វើបំពា.នសិទ្ធិមនុស្សផ្ទុយនឹងច្បាប់អន្តរជាតិ ដោយបើកឧបករណ៍បំពងសំឡេងខ្លាំងៗរំខានពលរដ្ឋខ្មែរនៅភូមិជោគជ័យ និងភូមិព្រៃចាន់ ដូចជា ៖ សំឡេងខ្មោច សំឡេងយន្តហោះចម្បាំង ឆ្កែលូ និងបញ្ចាំងកុនឯកសារ បុគ្គលនេះក៏ប្រកាសឈប់បើកសំឡេងរំខាន ។ ប៉ុន្តែនៅថ្ងៃទី១៤ ខែតុលា ស្រាប់តែប្រកាសថា នឹងបើកសំឡេងរំខានពលរដ្ឋខ្មែរទៀត បើទទួលបានការគាំទ្រពីមហាជន ។ តាមការចុះផ្សាយរបស់សារព័ត៌មាន Khaosod កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ ឱ្យដឹងថា បុគ្គល កាន់ ចមផ្លាំង បានសន្យាឈប់បើកសំឡេងខ្មោចលងបន្លាចពលរដ្ឋខ្មែរទៀតហើយ ពីព្រោះជាការរំលោភសិទ្ធិមនុស្ស ព្រមទាំងរងការរិះគន់ពីសមាជិកព្រឹទ្ធសភា មន្ត្រីសិទ្ធិមនុស្ស និងពលរដ្ឋថៃមួយចំនួន ប៉ុន្តែបើពលរដ្ឋថៃគាំទ្រ ខ្លួននឹងបើកសំឡេងរំខានទៀត ។ បុគ្គលនេះសួរថា ពេលកម្ពុជាធ្វើអ្វី ហេតុអ្វីមិនឃើញមន្ត្រីសិទ្ធិមនុស្សចេញមកអំពាវនាវឱ្យបញ្ឈប់សកម្មភាព ។ កាលពីថ្ងៃទី១៤ ខែតុលា កន្លងមក មេបញ្ជាការកងទ័ពភូមិភាគទី២ លោក វីរៈយុទ្ធ រ៉ាក់ស៊ីន [ ]


Latest News
Hashtags:   

Influencer

 | 

ថៃនៅតែចង់បើកសំឡេងរំខានពលរដ្ឋខ្មែរម្តងទៀត

 | 

បើទោះជារងការរិះគ

 | 

ន់ពីសមាជិកព្រឹទ្ធសភា

 | 

មន្ត្រីសិទ្ធិមនុស្ស

 | 

ប្រធានគណបក្សប្រឆាំង

 | 

និងសកម្មជនសិទ្ធិស្ត្រីនៅប្រទេសថៃក៏ដោយ

 | 

Sources