Monday 13 October 2025
Home      All news      Contact us      RSS      English
kbn - 4 days ago

ម្ចាស់ពាន គី សាវីន ឆ្លើយតបដោយចិត្តត្រជាក់ទៅកាន់អ្នករិះគ.ន់រឿងសំឡេងរបស់ខ្លួន

បន្ទាប់ពីក្លាយជាម្ចាស់ពាន Cambodian Idol រដូវកាលទី៥ តារាចម្រៀង គី សាវីន នៅតែទទួលបានសម្តីពីអ្នកលេងបណ្តាញសង្គមថារូបលោកមិនស័ក្តិសម។ ជាក់ស្តែងថ្មីៗនេះ សាវីន នៅតែប្រឈមនឹងពាក្យសម្តីនេះដោយលោកបានឆ្លើយតបយ៉ាងចិត្តត្រជាក់ជាទីបំផុត។ យ៉ាងណា គី សាវីន បានសារភាពថា ពាក្យខ្លះវាមិនធ្ងន់នោះទេតែក៏ប៉ះពាល់អារម្មណ៍។ កាលពីថ្ងៃទី៦ ខែតុលា គី សាវីន បានបង្ហោះវីដេអូខ្លីមួយដែលលោកបានធ្វើដំណើរទៅលេងប្រាសាទព្រះខ័ន ហើយបានជួបនឹងវង់ភ្លេងបុរាណខ្មែរលោកក៏ឈានចូលទៅច្រៀងអមជាមួយភ្លេងដែលប្រគំនោះព្រោះតែលោកចូលចិត្តភ្លេងខ្មែរខ្លាំងណាស។ វីដេអូមួយនេះរបស់ គី សាវីន ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសាធារណជនដែលមានការចូលមើលជាង១លានដងត្រឹមតែរយៈពេលខ្លីប៉ុណ្ណោះដែលមានការចុច Like ជាច្រើនម៉ឺននាក់។ ទោះយ៉ាងណា ជាមួយនឹងមតិកោតសរសើរ គី សាវីន បានរងនូវពាក្យសម្តីរិះគន់ទឹកដមសំឡេងរបស់លោក។ នៅថ្ងៃទី៧ ខែតុលា ម្ចាស់ពានរូបនេះបានបង្ហោះការខម្មិនរបស់គណនីមួយដែលបានសរសេរថា «សំឡេងមិនពីរោះផង ចេះជាប់ដែរ»។ ជាការឆ្លើយតបទៅនឹងសម្តីរិះគន់នេះ គី សាវីន បានសរសេរថា «បាទលោកពូ ក្មួយជាប់ហើយ ហើយឥឡូវក្មួយក៏មិនស្ងាត់ការងារ ដែរ ខនសឺត ក៏នៅមាន ស្មូតបុណ្យ ភ្ជុំបិណ្ឌចប់ឥឡូវស្មូត បុណ្យកឋិនម្ដង កឋិនចប់ដល់ខែភ្លេងការល្មម ច្រៀងសម័យ ខ្លះដែរ»។ តារាចម្រៀងរូបនេះ [ ]


Latest News
Hashtags:   

ម្ចាស់ពាន

 | 

សាវីន

 | 

ឆ្លើយតបដោយចិត្តត្រជាក់ទៅកាន់អ្នករិះគ

 | 

ន់រឿងសំឡេងរបស់ខ្លួន

 | 

Sources