Monday 13 October 2025
Home      All news      Contact us      RSS      English
kbn - 4 days ago

ចង់លេងខ្សែលើ! នាយករដ្ឋមន្រ្តីថៃជំរុញឲ្យលោក Trump ដាក់សម្ពាធលើកម្ពុជាមុនការចរចាសន្តិភាព

ទីក្រុងបាងកក៖ នាយករដ្ឋមន្រ្តីថៃ លោក Anutin Charnvirakul ចិត្តធំហ៊ានកំណត់លក្ខខណ្ឌឲ្យប្រធានាធិបតីអាមេរិក លោក Donald Trump ប្រើប្រាស់ឥទ្ធិពលរបស់គាត់ដើម្បីដាក់សម្ពាធលើកម្ពុជាឱ្យបញ្ឈប់សកម្មភាពគំរាមកំហែងមកលើថៃ មុនពេលកិច្ចចរចាសន្តិភាពណាមួយអាចដំណើរការបាន។ ការណ៍នេះបង្ហាញថា ថៃកំពុងព្យាយាមបង្ខំសហរដ្ឋអាមេរិកឲ្យទទួលស្គាល់ថា ខ្លួនគឺជា«ជនរងគ្រោះ» រីឯកម្ពុជាគឺជា«អ្នកឈ្លានពាន»។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation នៅថ្ងៃទី8 ខែតុលា ឆ្នាំ2025 បានលើកឡើងពីសម្ដីរបស់លោក Anutin ដែលបាននិយាយថា ប្រទេសថៃបើកចំហចំពោះការចរចាដោយសន្តិវិធី ដើម្បីដោះស្រាយភាពតានតឹងនៅតាមព្រំដែនដែលកំពុងបន្ត។ ប៉ុន្តែលោកបានសង្កត់ធ្ងន់ថា ការចរចាបែបនេះត្រូវតែធ្វើឡើងក្នុងបរិយាកាសនៃការគោរពគ្នាទៅវិញទៅមក និងដោយគ្មានការបង្ខិតបង្ខំ។ លោកបានបញ្ជាក់ទៀតថា៖ «ប្រទេសថៃនឹងមិនអង្គុយចរចាក្រោមការគំរាមកំហែងឬការបំភិតបំភ័យពីភាគីណាមួយឡើយ»។ ជុំវិញការបញ្ជាក់នេះ លោក Anutin បានដាក់លក្ខខណ្ឌដោយប្រយោលក្នុងន័យចង់សំដៅទៅកាន់លោក Trump ថា៖ ប្រសិនបើអ្នកនៅទ្វីបឆ្ងាយចង់ចូលរួមចំណែកក្នុងការដោះស្រាយជម្លោះនេះ ថៃស្វាគមន៍ ប៉ុន្តែក៏ត្រូវអនុវត្តតាមលក្ខខណ្ឌដែលថៃបានកំណត់ផងដែរ។ លោកបានបន្ថែមថា៖ ប្រទេសដទៃដែលចង់ចូលរួមនោះ គួរតែប្រើអំណាចរបស់ខ្លួនដើម្បីបញ្ចុះបញ្ចូលកម្ពុជាឱ្យបញ្ឈប់សកម្មភាពគំរាមកំហែង ប្រឆាំងនឹងប្រទេសថៃជាមុនសិន នោះទើបប្រទេសថៃយល់ព្រមអនុញ្ញាតឲ្យប្រទេសនោះ ធ្វើជាម្ចាស់ហត្ថលេខី នៃកិច្ចព្រមព្រៀងសន្តិភាព កម្ពុជា-ថៃ។ លោក Anutin ក៏បានសង្កត់ធ្ងន់ថា៖ ចំពោះលោក Trump ដែលថ្មីៗនេះបានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការសម្រុះសម្រួលជម្លោះកម្ពុជា-ថៃ ត្រូវតែធានាថាភាគីទាំងពីរប្តេជ្ញាចិត្តក្នុងការបន្ធូរបន្ថយភាពតានតឹង [ ]


Latest News
Hashtags:   

ចង់លេងខ្សែលើ

 | 

នាយករដ្ឋមន្រ្តីថៃជំរុញឲ្យលោក

 | 

Trump

 | 

ដាក់សម្ពាធលើកម្ពុជាមុនការចរចាសន្តិភាព

 | 

Sources