Saturday 18 October 2025
Home      All news      Contact us      RSS      English
kbn - 4 month ago

Suga បរិច្ចាគជាង៣លានដុល្លារសម្រាប់គាំទ្រការព្យាបាលអ្នកជំងឺអូទីហ្សឹម

នៅថ្ងៃទី ២៣ ខែមិថុនា មន្ទីរពេទ្យ Severance បានប្រកាសបើកដំណើរការមជ្ឈមណ្ឌល ព្យាបាលឯកទេសសម្រាប់កុមារដែលមានជំងឺ អូទីហ្សឹម «Autism Spectrum Disorder (ASD)» ដែលមានឈ្មោះថា Min Yoongi Treatment Center ដែលដាក់ឈ្មោះតាម ឈ្មោះពិតរបស់ Suga ។ ការបរិច្ចាគរបស់តារាចម្រៀងរូបនេះចំនួន៥ពាន់លានវ៉ុនប្រមាណ៣.៦លានដុល្លារមានគោលបំណងគាំទ្រការព្យាបាល និងឯករាជ្យភាពសង្គមសម្រាប់អ្នកជំងឺ អូទីហ្សឹម។ការបរិច្ចាគនេះទទួលបានការចាប់អារម្មណ៍មិនត្រឹមតែដោយសារតែចំនួនដ៏ច្រើនសន្ធឹកសន្ធាប់ប៉ុណ្ណោះទេ ប៉ុន្តែក៏ដោយសារតែពេលវេលារបស់វាផងដែរ ដែលកើតឡើងត្រឹមតែពីរថ្ងៃបន្ទាប់ពីបញ្ចប់កាតព្វកិច្ចយោធារបស់ខ្លួននៅថ្ងៃទី២១ ខែមិថុនា។ យោងតាមមន្ទីរពេទ្យខាងលើនេះបានឱ្យដឹងថា Suga បានបង្ហាញចំណាប់អារម្មណ៍លើសុខភាពផ្លូវចិត្ត និងជំងឺធ្លាក់ទឹកចិត្តរបស់ក្មេងជំទង់ជាយូរមកហើយ ដោយបន្តកិច្ចខិតខំប្រឹងប្រែងសប្បុរសធម៌ពេញមួយអាជីពរបស់លោក។ កាលពីខែវិច្ឆិកា ឆ្នាំ២០២៤ Suga បានចាប់ផ្តើមពិភាក្សាជាមួយលោកវេជ្ជបណ្ឌិត Chun Geun Ah ដែលជាគ្រូពេទ្យវិកលចរិតកុមារឈានមុខគេ ដោយបានទទួលស្គាល់ពីតម្រូវការសម្រាប់ការព្យាបាលរយៈពេលវែងដែលសមស្របនឹងអ្នកជំងឺ អូទីហ្សឹម ឬហៅកាត់ថា ASD ។ពួកគេរួមគ្នាបង្កើតកម្មវិធី MIND ដែលជាក្រុមបណ្តុះបណ្តាលសង្គមដែលរួមបញ្ចូលខ្លឹមសារតន្ត្រី ដើម្បីជួយដល់កុមារដែលមានជំងឺអូទីស្សឹម។ ចាប់ពីខែមីនា ដល់ខែមិថុនា ឆ្នាំ២០២៥ Suga ថែមទាំងបានចូលរួមក្នុងវគ្គចុងសប្តាហ៍ ដោយជួបជាមួយកុមារ ASD [ ] The post Suga បរិច្ចាគជាង៣លានដុល្លារសម្រាប់គាំទ្រការព្យាបាលអ្នកជំងឺអូទីហ្សឹម appeared first on Khmer Breaking News.


Latest News
Hashtags:   

បរិច្ចាគជាង៣លានដុល្លារសម្រាប់គាំទ្រការព្យាបាលអ្នកជំងឺអូទីហ្សឹម

 | 

Sources