Thursday 16 October 2025
Home      All news      Contact us      RSS      English
kbn - 17 hours ago

ស្ថានទូតកូរ៉េខាងត្បូងនៅថៃទះ «កាសែតបាងកកប៉ុស្តិ៍» មួយកំផ្លៀង ក្រោយផ្សាយព័ត៌មានមិនពិត

ស្ថានទូតសាធារណរដ្ឋកូរ៉េខាងត្បូងប្រចាំនៅប្រទេសថៃ បានចេញសេចក្ដីប្រកាសច្រានចោលទាំងស្រុង ចំពោះការចុះផ្សាយរបស់សារព័ត៌មានបាងកកប៉ុស្តិ៍ដែលថា «កូរ៉េខាងត្បូងនឹងចាត់វិធានការយោធា និងអាចដាក់ពង្រាយកងកម្លាំងខ្លួននៅក្នុងតំបន់ដើម្បីប្រឆាំងឧក្រិដ្ឋជនអនឡាញ» ដោយស្ថានទូតកូរ៉េបានបញ្ជាក់ថា ការផ្សាយនេះគឺមិនមែនជាការពិតនោះទេ។ យោងតាមការបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់ស្ថានទូតសាធារណរដ្ឋកូរ៉េខាងត្បូងប្រចាំនៅប្រទេសថៃ នៅថ្ងៃពុធ ទី១៥ ខែតុលា បានឲ្យដឹងថា ទាក់ទងនឹងអត្ថបទដែលមានចំណងជើងថា * កិច្ចព្រមព្រៀងបញ្ឈប់ការឆបោ.កតាមប្រព័ន្ធអនឡាញ គឺជាគន្លឹះសំខាន់ដើម្បីសន្តិភាព * ដែលបានចុះផ្សាយនៅលើទំព័រមុខរបស់កាសែត Bangkok Post នៅថ្ងៃទី ១៥ ខែតុលា រដ្ឋាភិបាលកូរ៉េជំហរដូចតទៅ៖ រដ្ឋាភិបាលកូរ៉េខាងត្បូងកំពុងខិតខំប្រឹងប្រែងផ្នែកការទូតដើម្បីការពារពលរដ្ឋរបស់ខ្លួន។ ទោះជាយ៉ាងណាក៏ដោយ សេចក្តីថ្លែងការណ៍នៅក្នុងអត្ថបទរបស់ Bangkok Post ដែលបានសរសេថា ការព្រមាននាពេលថ្មីៗនេះពីកូរ៉េខាងត្បូង ថាអាចនឹងចាត់វិធានការយោធាប្រឆាំងនឹងជនឆបោ.កឆ្លងដែន និងអត្ថបទមួយទៀតដែលបានផ្សាយថា ការគំរាមកំហែងរបស់ទីក្រុងសេអ៊ូលក្នុងការដាក់ពង្រាយយោធារបស់ខ្លួនដើម្បីប្រយុទ្ធប្រឆាំងនឹងជនឆបោ.កនៅក្នុងតំបន់ — នោះមិនមែនជាការពិតទេ។ ក្នុងន័យនេះ បើតាមសេចក្ដីថ្លែងការរបស់រដ្ឋាភិបាលកូរ៉េនាពេលថ្មីៗនេះជុំវិញបញ្ហាឆបោ.កតាមអនឡាញលើប្រជាជនខ្លួន ដែលកើតមាននៅកម្ពុជានោះបានបញ្ជាក់ថា ទីក្រុងសេអ៊ូលនឹងជួបពិភាក្សាជាមួយសមត្ថកិច្ចកម្ពុជានៅថ្ងៃទី២៣ ខែតុលាខាងមុខ ដោយបន្ទាប់ពីនោះកូរ៉េខាងត្បូងនឹងបញ្ជូនមន្រ្តីប៉ូលីសរបស់ខ្លួនមកធ្វើការនៅកម្ពុជា ក្រោមអង្គភាព Korean Desk ដើម្បីស៊ើបអង្កេត និងដោះស្រាយបញ្ហាផ្សេង ជាពិសេសពាក់ព័ន្ធនឹងបទល្មើសចាប់ជំរឹត ឬឆបោ.កជនជាតិកូរ៉េនៅក្នុងប្រទេសម្ចាស់ផ្ទះនោះ។ គួរបញ្ជាក់ដេរថា អង្គភាពពិសេសនេះក៏ត្រូវបានបង្កើតឡើងនៅក្នុងប្រទេសថៃផងដែរ ពោលគឺកូរ៉េបានបញ្ជូនមន្រ្តីរបស់ខ្លួនមកធ្វើការនៅក្នុងប្រទេសថៃមុនកម្ពុជា តាំងពីច្រើនឆ្នាំមុនមកហើយ។ មិនតែប៉ុណ្ណោះ អង្គភាពនេះ ក៏មាននៅក្នុងប្រទេសក្នុងតំបន់ផ្សេងទៀតដូចជាហ្វីលីពីនផងដែរ [ ]


Latest News
Hashtags:   

ស្ថានទូតកូរ៉េខាងត្បូងនៅថៃទះ

 | 

កាសែតបាងកកប៉ុស្តិ៍

 | 

មួយកំផ្លៀង

 | 

ក្រោយផ្សាយព័ត៌មានមិនពិត

 | 

Sources