Monday 13 October 2025
Home      All news      Contact us      RSS      English
kbn - 4 days ago

Rick Kh ផ្តល់គំនិតប៉ុន្មានចំណុចដើម្បីយកឈ្នះការមើលងាយរបស់ថៃ

ថ្មីៗនេះអ្នកបង្កើតមាតិកាដ៏ល្បីឈ្មោះ Rick Kh បានចែករំលែករំលែកវីដេអូមួយនៅលើបណ្តាញសង្គមជាគោលគំនិតសំខាន់ៗដែលពលរដ្ឋកម្ពុជាអាចយកឈ្នះការមើលងាយពីប្រជាជនថៃមកលើប្រទេសកម្ពុជា។ តាមរយៈវីដេអូនេះ Rick Kh បានលើកឡើងថា សព្វថ្ងៃនេះប្រជាជនថៃបានមើលងាយខ្មែរតាមប្រព័ន្ធអនឡាញ ប្រមាថមើលងាយថ្នាក់ដឹកនាំ ធ្វើគ្រប់ទម្រង់ទាំងអស់ពីប្រទេសខ្មែរដោយមិនចង់ឱ្យបរទេសមើលមកខ្មែររីកចម្រើននោះទេ។ ក្នុងអំឡុងពេលនេះក្នុងនាមជាប្រជាជនខ្មែររស់នៅលើទឹកដីខ្មែរ Rick Kh បានផ្តល់ជាគោលគំនិតសំខាន់ៗដូចជា៖ ចំណុចទី១. ផ្អាកគាំទ្រផលិតផលថៃ៖ ក្នុងន័យនេះ Rick Kh បានពន្យល់បន្ថែមថាផលិតផលថៃនៅតែមានលក់ពីព្រោះនេះគឺជាច្បាប់របស់អន្តរជាតិមិនអាចបញ្ឈប់ផលិតផលថៃមានចូលក្នុងប្រទេសកម្ពុជានោះទេ ប៉ុន្តែយើងជាបុគ្គលអាចកាត់បន្ថយខ្លួនឯងបាន ដោយត្រឡប់មកជួយគាំទ្រផលិតផលក្នុងស្រុកវិញ។ ចំណុចទី២ Rick Kh ទាក់ទងនឹងលុយបាត៖ Rick Kh ថាសម្រាប់បងប្អូននៅជាយដែនគឺវាពិបាកប៉ុន្តែយើងអាចកាត់បន្ថយបានបន្តិចម្តងៗ ហើយវានឹងធ្វើឱ្យលុយខ្មែរយើងកំណើនប្រាក់រៀលកាន់តែឡើង ហើយឈប់បន្តគាំទ្រយកព័ត៌មានពីថៃមកដូចជាទាក់ទងនឹងថ្នាក់ដឹកនាំយកមកស៊ែរ បណ្តុះបង្អាប់ កុំចែករំលែកបន្តជាដើម។ ក្នុងពេលវេលានេះ Rick Kh បានបញ្ជាក់ថាស្ថានភាពនៅមិនទាន់បញ្ចប់នៅឡើយទេទាំងទាហាន១៨នាក់ត្រូវថៃចាប់យកទៅដោយខុសច្បាប់ ដូច្នេះយើងត្រូវរួបរួមគ្នា ស្រលាញ់ប្រទេសជាតិ តស៊ូជួយគ្នា។ អ្នកបង្កើតមាតិការូបនេះបានអះអាងថាការនិយាយរបស់ខ្លួនមិនមែនជារឿងនយោបាយនោះទេប៉ុន្តែនិយាយក្នុងនាមជាកូនខ្មែរមួយរូប។ ឆ្លងកាត់សង្គ្រាមលើកនេះ Rick Kh បានចែករំលែកថាទទួលបានបទពិសោធថាប្រទេសថៃគឺអាក្រក់ខ្លាំង មើលងាយមកកាន់ខ្មែរខ្លាំង ហើយយើងមិនអាចយកសព្វាវុធ ការជេរទៅតតាំងជាមួយគេនោះទេ ប៉ុន្តែយើងអាចប្រើប្រាជ្ញាស្មារតីនៃការចេះដឹងកាត់បន្ថយនៃការប្រើប្រាស់ទំនិញថៃដែលមិនចាំបាច់ មិនចូលរួមសកម្មភាពផ្សេងៗដូចជាការទៅលេងប្រទេសថៃ ពិនិត្យសុខភាពនៅប្រទេសថៃ ហើយងាកមកពិនិត្យសុខភាពនៅក្នុងស្រុកឬបណ្តាប្រទេសផ្សេងៗ។ Rick Kh [ ]


Latest News
Hashtags:   

ផ្តល់គំនិតប៉ុន្មានចំណុចដើម្បីយកឈ្នះការមើលងាយរបស់ថៃ

 | 

Sources