Monday 13 October 2025
Home      All news      Contact us      RSS      English
kbn - 10 days ago

ជនជាតិថៃ ២នាក់ត្រូវអាជ្ញាធរកម្ពុជាឃា.ត់ខ្លួន ករណីបា.ញ់បោះសេរីនៅក្បែរព្រំដែន

បន្ទាយមានជ័យ៖ កុំឲ្យចេះតែព្រហើ.ន! ជនជាតិថៃ2នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតធ្វើការឃា.ត់ខ្លួនបញ្ជូនមកដេកប៉ុស្តិ៍ប៉ូលីសទាំងយប់ បន្ទាប់ពីគេត្រូវបានប្រទះឃើញបា.ញ់បោះសេរី និងប្រើប្រាស់អាវុធដោយខុសច្បាប់នៅក្បែរព្រំដែនកម្ពុជា-ថៃ ស្ថិតក្នុងក្រុងប៉ោងប៉ែត ខេត្តបន្ទាយមានជ័យ។ បើតាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១២ និង៤១នាទីរំលងអធ្រាតឈានចូល ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ ពេលដែលកម្លាំងល្បាតចម្រុះរបស់កងរាជអាវុធហត្ថក្រុងប៉ោយប៉ែត សហការជាមួយក្រុមល្បាតព្រំដែន បានចុះត្រួតពិនិត្យ នៅចំណុចមុខបុរីស្តាហ្គោល ភូមិព្រៃព្រិច សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។ កងរាជអាវុធហត្ថបានឱ្យដឹងថា ជនសង្ស័យមានឈ្មោះ ផាចារាក់ ខៅផូ ( PATCHARA KHAOPHO ) ភេទប្រុស អាយុ២៧ឆ្នាំ ជាជនជាតិថៃ ជាម្ចាស់អាវុធ។ ឈ្មោះ ឡាំភុម រ៉ាត់តាណាក់កែវមន្នី (RAMPUM RATTANAKAEWMANEE) ភេទប្រុស អាយុ២២ឆ្នាំ ជាជនជាតិថៃ ពួកគេទាំង២ស្នាក់នៅម្ដុំវត្តជាយដែន ស្ថិតក្នុងភូមិព្រៃព្រិច សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ពេលឃាត់ខ្លួនកងរាជអាវុធហត្ថបានរកឃើញ និងដកហូតវត្ថុតាងជាអាវុធខ្លីម៉ាក ស៉ិចសាយអឺ (SIG SAUER) ពណ៌ខ្មៅ លេខតួ 66A986594 [ ] The post ជនជាតិថៃ ២នាក់ត្រូវអាជ្ញាធរកម្ពុជាឃា.ត់ខ្លួន ករណីបា.ញ់បោះសេរីនៅក្បែរព្រំដែន appeared first on Khmer Breaking News.


Latest News
Hashtags:   

ជនជាតិថៃ

 | 

២នាក់ត្រូវអាជ្ញាធរកម្ពុជាឃា

 | 

ត់ខ្លួន

 | 

ករណីបា

 | 

ញ់បោះសេរីនៅក្បែរព្រំដែន

 | 

Sources