Monday 13 October 2025
Home      All news      Contact us      RSS      English
kbn - 10 days ago

ទឹកជំនន់លិចមន្ទីរពេទ្យថៃជម្លៀសអ្នកជំងឺស្ទើរមិនទាន់ និងខូចខាតឧបករណ៍ពេទ្យទាំងស្រុង

ប្រទេសថៃ ៖ ក្រោយពីលំនៅឋាន ផ្លូវ ស្ពាន និងអគារនៅតាមបណ្តាខេត្តរបស់ថៃបានលិចទឹកជំនន់យ៉ាងធ្ងន់ធ្ងរហើយនោះ មន្ទីរពេទ្យថៃនៅខេត្តអ៊ុតារ៉ាឌីត ក៏បានលិចទឹកផងដែរ ដែលធ្វើឱ្យគ្រូពេទ្យជម្លៀសអ្នកជំងឺស្ទើរមិនទាន់ និងបណ្តាលឱ្យខូចខាតឧបករណ៍ពេទ្យទាំងស្រុង ។ នេះបើតាមការផ្សព្វផ្សាយរបស់សារព័ត៌មាន Matichon នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ ។ មន្ទីរពេទ្យមួយកន្លែងនៅស្រុកត្រន ខេត្តអ៊ុតារ៉ាឌីត ត្រូវបានទឹកជំនន់លិចភ្លាមៗ ដែលកម្ពស់ទឹកជំនន់ស្មើជាង១ម៉ែត្រ ។ គ្រូពេទ្យបានជម្លៀសអ្នកជំងឺទាំងអស់ចេញពីមន្ទីរពេទ្យ ប៉ុន្តែបែរជាខូចខាតឧបករណ៍ពេទ្យ គ្រូពេទ្យសង្ឃឹមថា ទឹកនឹងស្រកក្នុងរយៈពេល៣សប្តាហ៍ទៀត ខណៈពលរដ្ឋនៅខេត្តនេះបានបាត់បង់ជីវិត៣នាក់ និងបាត់ខ្លួន៣នាក់ ។ តាមសេចក្តីរាយការណ៍ នាវេលាម៉ោង១២និង៤៥នាទី ថ្ងៃទី២ ខែតុលា ទឹកជំនន់ដែលលិចស្រុកណាមប៉ាត ស្រុកថងស៊ែនខាន់ និងស្រុកត្រន បានហូរចូលទន្លេណាន និងធ្វើឱ្យទឹកទន្លេណានកើនឡើងខ្ពស់ ក៏ជន់លិចលំនៅឋានពលរដ្ឋ អគារនានាក្នុងតំបន់សេដ្ឋកិច្ច ទីប្រជុំជន សាលារៀន និងវាលស្រែ ។ រីឯតំបន់ទំនាប កម្ពស់ទឹកជំនន់ស្មើជាង៣ម៉ែត្រ ធ្វើឱ្យពលរដ្ឋថៃជាប់ក្នុងផ្ទះស្រែករកភ្នាក់ងារសង្គ្រោះ ។ ចំណែកអាជ្ញាធរស្រុកពិជ័យនិយាយថា ស្រុកពិជ័យគួរឱ្យបារម្ភជាងគេដោយសារមានពលរដ្ឋរស់នៅច្រើន ហើយទឹកជំនន់ដែលលិចស្រុកនេះ មិនត្រឹមតែមានទឹកហូរពីទន្លេណានប៉ុណ្ណោះទេ ប៉ុន្តែទឹកបានហូរពីស្រុកណាមប៉ាត ស្រុកថងស៊ែនខាន់ និងស្រុកត្រន [ ] The post ទឹកជំនន់លិចមន្ទីរពេទ្យថៃជម្លៀសអ្នកជំងឺស្ទើរមិនទាន់ និងខូចខាតឧបករណ៍ពេទ្យទាំងស្រុង appeared first on Khmer Breaking News.


Latest News
Hashtags:   

ទឹកជំនន់លិចមន្ទីរពេទ្យថៃជម្លៀសអ្នកជំងឺស្ទើរមិនទាន់

 | 

និងខូចខាតឧបករណ៍ពេទ្យទាំងស្រុង

 | 

Sources