Saturday 18 October 2025
Home      All news      Contact us      RSS      English
kbn - 12 days ago

ពលរដ្ឋខេត្តបុរីរាំជំរុញរដ្ឋាភិបាលខ្លួនបិទព្រំដែនជាមួយកម្ពុជាឱ្យបានយូរ និងធ្វើរបងថែមទៀត

ប្រទេសថៃ ៖ កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៥ លោក អនុថីន ឆាន់វីរៈគូន នាយករដ្ឋមន្ត្រីថៃ និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដឹកនាំមន្ត្រីរដ្ឋាភិបាលធ្វើដំណើរទៅខេត្តបុរីរាំ ដើម្បីស្តាប់បញ្ហាប្រឈមរបស់ពលរដ្ឋ ។ លោកសន្យាផ្តល់ប្រាក់ឧបត្ថម្ភឱ្យពលរដ្ឋរងផលប៉ះពាល់ដោយសារស្ថានការណ៍ព្រំដែនឆាប់ៗ និងប្រាប់ពលរដ្ឋឱ្យជឿជាក់លើកងទ័ពអាចការពារប្រទេស ខណៈពលរដ្ឋខេត្តបុរីរាំជំរុញរដ្ឋាភិបាលបិទព្រំដែនជាមួយកម្ពុជារយៈពេលយូរ និងធ្វើរបង ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Thai PBS កាលពីថ្ងៃទី៤ ខែតុលា ។ នាយករដ្ឋមន្ត្រីថៃ លោក អនុថីន ព្រមទាំងរដ្ឋមន្ត្រីជាច្រើនរូប សមត្ថកិច្ច កងទ័ព និងមន្ត្រីរាជការនៅខេត្តបុរីរាំ បានធ្វើដំណើរមកឃុំប្រាសាទ ស្រុកបានក្រួត ខេត្តបុរីរាំ ដើម្បីជួបពលរដ្ឋរងផលប៉ះពាល់ដោយសារការប៉ះទង្គិចនៅព្រំដែនកម្ពុជា-ថៃកាលពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ហើយលោកបានស្តាប់បញ្ហាផ្សេងៗ និងតម្រូវការរបស់ពលរដ្ឋ ។ ពលរដ្ឋបានសំណូមពរឱ្យនាយករដ្ឋមន្ត្រីដោះស្រាយបញ្ហាព្រំដែនដើម្បីឱ្យពួកគេរស់នៅក្នុងជីវិតដូចមុន បើអាចធ្វើបាន ពួកគេនឹងជ្រើសរើសលោក អនុថីន ឱ្យធ្វើជានាយករដ្ឋមន្ត្រីបន្តទៀត ។ ក្រៅពីនេះ ពលរដ្ឋខេត្តបុរីរាំជំរុញរដ្ឋាភិបាលថៃបិទព្រំដែនជាមួយកម្ពុជារយៈពេលយូរដោយពុំចាំបាច់ពឹងផ្អែកកម្ពុជា (ផ្នែកសេដ្ឋកិច្ច) និងធ្វើរបងតាមបណ្តោយព្រំដែនកម្ពុជា-ថៃឱ្យជិត ។ បើរដ្ឋាភិបាលថៃចង់បើកព្រំដែនឡើងវិញ លុះត្រាតែមានសន្តិសុខ និងសណ្តាប់ធ្នាប់គ្រប់ច្រកព្រំដែនជាមុន [ ]


Latest News
Hashtags:   

ពលរដ្ឋខេត្តបុរីរាំជំរុញរដ្ឋាភិបាលខ្លួនបិទព្រំដែនជាមួយកម្ពុជាឱ្យបានយូរ

 | 

និងធ្វើរបងថែមទៀត

 | 

Sources