Monday 13 October 2025
Home      All news      Contact us      RSS      English
kbn - 5 days ago

សូមប្រយ័ត្ន! កុមារជាច្រើននៅឥណ្ឌាបានបាត់បង់ជីវិត ក្រោយប្រើប្រាស់ថ្នាំសុីរ៉ូក្អកប្រភេទនេះ

ប្រទេសឥណ្ឌា៖ ប្រទេសឥណ្ឌាបានហាមឃា.ត់ការលក់ស៊ីរ៉ូក្អកមួយប្រភេទ បន្ទាប់ពីកុមារយ៉ាងហោចណាស់ 14 នាក់បានស្លា.ប់នៅក្នុងរដ្ឋខុសៗគ្នា ក្រោយពីពួកគេបានប្រើប្រាស់សុីរ៉ូក្អកដែលមានផ្ទុកសារធាតុគីមីគ្រោះថ្នាក់បណ្ដាលឲ្យពុល បង្កឱ្យមានការព្រួយបារម្ភទូទាំងប្រទេសអំពីសុវត្ថិភាពនៃឱសថ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានក្នុងស្រុកឥណ្ឌា។ បើតាមអត្ថបទព័ត៌មានរបស់ Reuters នាថ្ងៃចន្ទ ទី6 ខែតុលានេះបានឲ្យដឹងថា ប៉ូលីសឥណ្ឌាបានបើកការស៊ើបអង្កេតលើការស្លា.ប់របស់កុមារយ៉ាងតិច 14 នាក់ដែលជាប់ទាក់ទងនឹងថ្នាំទឹកសុីរ៉ូក្អកដែលមានជាតិពុល។ របាយការណ៍នោះបានបង្ហាញថា កុមាររងគ្រោះភាគច្រើនមានអាយុក្រោមប្រាំឆ្នាំ ហើយបានស្លា.ប់ដោយសារជំងឺខ្សោយតម្រងនោមកាលពីខែមុន បន្ទាប់ពីពួកគេបានប្រើប្រាស់ថ្នាំក្អកម៉ាក Coldrif Syrup ដែលជាថ្នាំព្យាបាលក្អកដែលផលិតដោយក្រុមហ៊ុន Sresan Pharmaceuticals ក្នុងរដ្ឋ Tamil Nadu។ ទឹកស៊ីរ៉ូនេះមានផ្ទុកជាតិពុល diethylene glycol ក្នុងបរិមាណជិត 500 ដងលើសការកំណត់សុវត្ថិភាពដែលអាចអនុញ្ញាតបាន នេះបើយោងតាមពាក្យបណ្តឹងរបស់ប៉ូលីសបានឃើញដោយ Reuters ។ កាលពីថ្ងៃអាទិត្យនេះ ប៉ូលីសនៅរដ្ឋ Madhya Pradesh បាននិយាយថា កុមារតូចៗទាំងនោះមានរោគសញ្ញាដំបូងនៃជំងឺផ្តាសាយ ឬគ្រុនក្តៅធម្មតាប៉ុណ្ណោះ ហើយបន្ទាប់មកពួកគេត្រូវបានផ្តល់ទឹកស៊ីរ៉ូ Coldrif និងក្រោយមកកុមារទាំងនោះក៏ចាប់ផ្ដើមមានជំងឺតម្រងនោម និងបញ្ហាគ្រលៀនធ្ងន់ធ្ងរ”។ បើតាមទិន្នន័យរបស់អ្នកជំនាញផ្នែកវេជ្ជសាស្រ្តបានបញ្ជាក់ថាសារធាតុ Diethylene glycol ដែលបានរកឃើញនៅក្នុងសុីរ៉ូក្អកកុមារនោះជាទូទៅតែងត្រូវបានគេប្រើប្រាស់ប្រឆាំងនឹងការកក របស់ផលិតផលគ្រឿងសំអាង និងប្រេងរំអិល ដែលប្រសិនបើមនុស្សទទួលទានវាចូលទៅ [ ]


Latest News
Hashtags:   

សូមប្រយ័ត្ន

 | 

កុមារជាច្រើននៅឥណ្ឌាបានបាត់បង់ជីវិត

 | 

ក្រោយប្រើប្រាស់ថ្នាំសុីរ៉ូក្អកប្រភេទនេះ

 | 

Sources