Monday 13 October 2025
Home      All news      Contact us      RSS      English
kbn - 5 days ago

អបអរសាទរ! យុវជន រម៉ាស់ គ្វេន ក្លាយជាមនុស្សទី១ដែលបានដើរពីភ្នំពេញទៅដល់ខេត្តរតនគីរី

រាជធានីភ្នំពេញ៖ បន្ទាប់ពីចំណាយពេលដើរអស់រយៈពេល ១២ថ្ងៃ ទីបំផុតយុវជនជនជាតិដើមភាគតិច ចារ៉ាយ ឈ្មោះ រម៉ាស គ្វេន បានធ្វើដំណើរទៅដល់ទីរួមខេត្តរតនគីរីដោយជោគជ័យ។ អ្វីដែលកាន់តែពិសេសនោះ គឺយុវជនវ័យក្មេងរូបនេះបានក្លាយជាមនុស្សទី១ ដែលបានធ្វើដំណើរដោយថ្មើរជើងម្នាក់ឯងពីភ្នំពេញទៅដល់ខេត្តរតនគីរី។ តាមរយៈការបង្ហោះរបស់ប្រជាពលរដ្ឋក្នុងតំបន់ និងមន្ទីរទេសចរណ៍ខេត្តរតនគីរីបានឲ្យដឹងថា នៅល្ងាចថ្ងៃអង្គារ ទី៧ ខែតុលា ឆ្នាំ២០២៥ យុវជន រម៉ាស គ្វេន បានធ្វើដំណើរដល់ទីរួមខេត្តរតនគីរីបានសម្រេចតាមក្ដីស្រមៃ និងទទួលបានការអបអរសាទរពីសំណាក់បងប្អូនប្រជាលរដ្ឋ និងអ្នកលេងបណ្ដាញសង្គមយ៉ាងច្រើនសន្ធឹកសន្ធាប់។ យុវជនជនជាតិដើមភាគតិចមួយរូបនេះ បានក្លាយជាមនុស្សទី១ដែលធ្វើដំណើរដោយថ្មើរជើងម្នាក់ឯងពីភ្នំពេញមកកាន់ខេត្តដែលឆ្ងាយជាងគេក្នុងប្រទេសកម្ពុជាក្នុងចម្ងាយផ្លូវ ៥៨៨គីឡូម៉ែត្រ។ គួរជម្រាបថា យុវជន រម៉ាស គ្វេន មានអាយុ១៨ឆ្នាំ ជាជនជាតិដើមភាគតិច ចារ៉ាយ រស់នៅភូមិតេង៉ាលឃុំយ៉ាទុង ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី បានធ្វើដំណើរដោយថ្មើរជើងតែម្នាក់ឯងរយ:ពេល១២ថ្ងៃ ពីភ្នំពេញ មកខេត្តរតនគិរី ក្នុងគោលបំណងរួមចំណែកលើកស្ទួយវិស័យទេសចរណ៍ក្នុងខេត្តរតនគិរី។ ការមកដល់ខេត្តរតនគិរី របស់យុវជនរូបនេះ ក្រោមការស្វាគមន៍ យ៉ាងកក់ ក្តៅពីសំណាក់ ឯកឧត្តម ឌុច ចាន់តូ អភិបាលខេត្តស្តីទី និងអាជ្ញាធរខេត្ត ក្រុង ស្រុក ថ្នាក់ដឹកនាំឃុំសង្កាត់ មន្ទីរជំនាញ [ ]


Latest News
Hashtags:   

អបអរសាទរ

 | 

យុវជន

 | 

រម៉ាស់

 | 

គ្វេន

 | 

ក្លាយជាមនុស្សទី១ដែលបានដើរពីភ្នំពេញទៅដល់ខេត្តរតនគីរី

 | 

Sources