Wednesday 15 October 2025
Home      All news      Contact us      RSS      English
kbn - 13 hours ago

កម្ពុជាប្រកាសជំហរមិនព្រមឲ្យបាត់បង់នូវអ្វីដែលជារបស់ខ្លួននៅចំពោះមុខថៃ ក្នុងកិច្ចប្រជុំចតុភាគី

រាជធានីភ្នំពេញ៖ ឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស ជាតំណាងកម្ពុជានៅក្នុងកិច្ចប្រជុំចតុភាគី បានថ្លែងប្រាប់តំណាងសហរដ្ឋអាមេរិក និងម៉ាឡេសុី នៅចំពោះមុខភាគីថៃថា កម្ពុជានឹងមិនទទួលយកការបាត់បង់នូវអ្វីដែលជាកម្មសិទ្ធិត្រឹមត្រូវរបស់ខ្លួនជាដាច់ខាត។ កិច្ចប្រជុំចតុភាគីរវាងកម្ពុជា ថៃ ម៉ាឡេស៊ី និងសហរដ្ឋអាមេរិក ដែលបានប្រព្រឹត្ដទៅកាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ីក្នុងគោលបំណងរួម ដើម្បីសន្តិភាព និងស្ថិរភាពរវាងកម្ពុជានិងថៃ ក៏ដូចជានៅក្នុងតំបន់ទាំងមូល។ ក្នុងឱកាសថ្លែងសន្ទរកឋា ឯកឧត្ដម ប្រាក់ សុខុន បានបញ្ជាក់ថា «ក្នុងនាមជាប្រទេសដែលមានស្លាកស្នាមបង្កដោយជម្លោះជាច្រើនទសវត្សរ៍ ឬអាចថារាប់សតវត្ស ប្រទេសកម្ពុជាដឹងយ៉ាងច្បាស់អំពីផលវិបាកដ៏អាក្រក់នៃសង្គ្រាម។ ការណ៍នេះបង្ហាញយ៉ាងច្បាស់ថាហេតុអ្វីបានជាយើងតែងតែចាត់ទុកសន្តិភាពជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតរបស់យើង។»«កម្ពុជាគ្មានបំណងចង់យកអ្វីដែលមិនមែនជារបស់យើងទេ ប៉ុន្តែទន្ទឹមនឹងនោះ យើងនឹងមិនទទួលយកការបាត់បង់នូវអ្វីដែលជាកម្មសិទ្ធិរបស់យើងដោយត្រឹមត្រូវនោះទេ។ អ្វីដែលយើងស្វែងរកគឺដំណោះស្រាយប្រកបដោយយុត្តិធម៌ មិនលំអៀង និងផ្អែកលើច្បាប់ដែលអាចធានាបាននូវសន្តិភាពយូរអង្វែងសម្រាប់ប្រជាជនយើង។ អ្វីដែលកម្ពុជាស្វែងរក គឺដំណោះស្រាយប្រកបដោយយុត្តិធម៌ មិនលំអៀង និងផ្អែកលើច្បាប់ ដែលអាចធានាបាននូវសន្តិភាពយូរអង្វែងសម្រាប់ប្រជាជនយើង។» ក្នុងន័យនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានលើកឡើងពីការងារអាទិភាពសំខាន់ៗមួយចំនួន ដែលភាគីទាំងពីរបានឯកភាពនាពេលថ្មីៗនេះ ដើម្បីរួមគ្នាកាត់បន្ថយភាពតានតឹង កសាងទំនុកចិត្តឡើងវិញ ពង្រឹងកិច្ចសហប្រតិបត្តិការ រួមមានការដកទៅវិញនូវអាវុធធុនធ្ងន់ ការដោះមីនមនុស្សធម៌ ការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ការគ្រប់គ្រងការតាំងទីលំនៅរបស់ជនស៊ីវិលនៅតាមព្រំដែន និងការប្រឆាំងព័ត៌មានមិនពិត ជាដើម។ [ ]


Latest News
Hashtags:   

កម្ពុជាប្រកាសជំហរមិនព្រមឲ្យបាត់បង់នូវអ្វីដែលជារបស់ខ្លួននៅចំពោះមុខថៃ

 | 

ក្នុងកិច្ចប្រជុំចតុភាគី

 | 

Sources