Wednesday 15 October 2025
Home      All news      Contact us      RSS      English
kbn - 11 hours ago

បទ «Seven» របស់ Jungkook ពង្រីកកំណត់ត្រា

បទចម្រៀង «Seven» របស់ Jungkook សមាជិក BTS បានបង្កើតប្រវត្តិសាស្ត្រដោយក្លាយជាបទចម្រៀងដែលជាប់ចំណាត់ថ្នាក់បានយូរបំផុតដោយសិល្បករទោលអាស៊ីនៅលើតារាង Billboard Global 200 ។ យោងតាមតារាងចុងក្រោយបំផុតដែលចេញផ្សាយដោយ Billboard នៅថ្ងៃទី ១១ ខែតុលា «Seven» ជាប់ចំណាត់ថ្នាក់ទី ១៣២ នៅលើ Global 200 ដោយកត់សម្គាល់ ១១៥ សប្តាហ៍ជាប់ៗគ្នានៅលើតារាងចាប់តាំងពីការចេញផ្សាយរបស់វា ដែលជាចំនួនកំណត់ត្រាសម្រាប់សិល្បករទោលមកពីអាស៊ី។ តារាង Billboard Global 200 គឺផ្អែកលើការផ្សាយ និងទិន្នន័យលក់ឌីជីថលពីជាង 200 ប្រទេស រួមទាំងសហរដ្ឋអាម៉េរិកផងដែរ។ ជាមួយនឹងសមិទ្ធិផលថ្មីនេះ «Seven» មិនត្រឹមតែវ៉ាដាច់កំណត់ត្រាមុនៗរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងក្លាយជាបទចម្រៀងដែលជាប់ចំណាត់ថ្នាក់បានយូរបំផុតដោយសិល្បករទោលអាស៊ីម្នាក់ក្នុងប្រវត្តិសាស្ត្រតារាង។ មិនតែប៉ុណ្ណោះបទនេះក៏បានជាប់ចំណាត់ថ្នាក់ទី ៧៨នៅលើតារាង «Global Excl. US» ដោយកត់ត្រាវត្តមាន ១១៦ សប្តាហ៍ជាប់ៗគ្នា។ សមិទ្ធិផលនេះធ្វើឱ្យ Jungkook ក្លាយជាសិល្បករទោលអាស៊ីដំបូងគេដែលរក្សាវត្តមានជាប់លាប់បែបនេះនៅលើតារាងពិភពលោករបស់ Billboard ទាំងពីរ។ មុនពេលការចេញផ្សាយរបស់ខ្លួន «Seven» បានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែលវាឈរនៅលើកំពូលតារាង [ ]


Latest News
Hashtags:   

Seven

 | 

Jungkook

 | 

ពង្រីកកំណត់ត្រា

 | 

Sources