Monday 13 October 2025
Home      All news      Contact us      RSS      English
kbn - 5 days ago

នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង ហាមដាច់ខាតមិនឱ្យពលរដ្ឋទទួលទានត្រីក្រពត

នៅប្រទេសកម្ពុជា ត្រីកំពតត្រូវមានចំនួន ១០ប្រភេទខុសៗគ្នា ក្នុងនោះមាន៥ប្រភេទ ផ្ទុកសារធាតុពុលកម្រិតខ្ពស់។ គិតចាប់ពីឆ្នាំ២០១៩ មកដល់ឆ្នាំ២០២៥នេះ មានមនុស្សពុលត្រីកំពតចំនួន៣៧ករណី ដែលបណ្តាលឱ្យមនុស្ស១០នាក់បានបាត់បង់ជីវិត។ នៅក្នុងត្រីកំពត មានជាតិពុលឈ្មោះតេត្រូដូតុកស៊ីន (Tétrodotoxine: TTX) គឺជាជាតិពុលទៅលើប្រព័ន្ធប្រសាទ ដែលមានផ្ទុកនៅក្នុងថ្លើម ក្នុងពោះ ក្នុងស្បែក និងក្នុងពង របស់ត្រីកំពត។ ជនរងគ្រោះ បន្ទាប់ពីបរិភោគត្រីក្រពតទាំងនេះបានរយៈពេល ២០នាទី ទៅ ២ម៉ោង នឹងមានបង្ហាញរោគសញ្ញាឈឺក្បាល វិលមុខ ពិបាកនិយាយ បាត់លំនឹងដងខ្លួន ខ្សោយសាច់ដុំ ក្អួត បើស្ថិតក្នុងស្ថានភាពពុលខ្លាំង គឺធ្វើឱ្យថប់ដង្ហើមស្លាប់តែម្តង។ បើយោងតាមក្រសួងសុខាភិបាល ការធ្វើឱ្យជនរងគ្រោះក្អួត គឺអាចជួយបញ្ចេញសារធាតុពុលបានមួយចំណែកពីក្នុងខ្លួនជនរងគ្រោះដែរ៕


Latest News
Hashtags:   

នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង

 | 

ហាមដាច់ខាតមិនឱ្យពលរដ្ឋទទួលទានត្រីក្រពត

 | 

Sources