Friday 17 October 2025
Home      All news      Contact us      RSS      English
kbn - 2 days ago

មេបញ្ជាការកងទ័ពភូមិភាគទី២ថៃ ៖ «លុះត្រាតែកម្ពុជាអនុវត្តតាមលក្ខខណ្ឌទាំងនេះ ទើបថៃចូលរួមកិច្ចប្រជុំ RBC»

ប្រទេសថៃ ៖ កងទ័ពភូមិភាគទី២ថៃបានបដិសេធកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៤កម្ពុជា និងកងទ័ពភូមិភាគទី២ថៃ ដែលគ្រោងធ្វើចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ ដោយចោទប្រកាន់កម្ពុជាគ្មានភាពស្មោះត្រង់ និងមិនបង្ហាញគម្រោងជាក់លាក់ ។ កងទ័ពភូមិភាគទី២ថៃនឹងចូលរួមកិច្ចប្រជុំ RBC លុះត្រាតែកម្ពុជាអនុវត្តតាមលក្ខខណ្ឌ រួមមាន ៖ កែសម្រួលកម្លាំងទ័ព និងដោះមីននៅតំបន់ព្រំដែន ។ តាមការចុះផ្សាយរបស់សារព័ត៌មាន Khaosod នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ ឱ្យដឹងថា មេបញ្ជាការកងទ័ពភូមិភាគទី២ លោក វីរៈយុទ្ធ រ៉ាក់ស៊ីន បានចោទប្រកាន់កម្ពុជាមិនស្មោះត្រង់ ទើបថៃបដិសេធកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៤កម្ពុជា និងកងទ័ពភូមិភាគទី២ថៃ ដែលគ្រោងធ្វើចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ ។ កងទ័ពភូមិភាគទី២ថៃនឹងចូលរួមកិច្ចប្រជុំ RBC លុះត្រាកម្ពុជាយល់ព្រមកែសម្រួលកម្លាំងទ័ព និងដោះមីននៅតំបន់ព្រំដែន ។ នៅថ្ងៃទី១៥ ខែតុលា ហ្វេសប៊ុកផេកកងទ័ពភូមិភាគទី២ថៃបានបង្ហោះចោទប្រកាន់ថា កម្ពុជាមិនស្មោះត្រង់ ខ្វះការសហការ មិនបង្ហាញគម្រោងជាក់លាក់ រួមទាំងការកែសម្រួលកម្លាំងទ័ពដើម្បីកាត់បន្ថយការប្រឈមមុខ ក៏ដូចជាដោះមីនតាមការព្រមព្រៀងក្នុងកិច្ចប្រជុំ GBC [ ]


Latest News
Hashtags:   

មេបញ្ជាការកងទ័ពភូមិភាគទី២ថៃ

 | 

លុះត្រាតែកម្ពុជាអនុវត្តតាមលក្ខខណ្ឌទាំងនេះ

 | 

ទើបថៃចូលរួមកិច្ចប្រជុំ

 | 

Sources