Monday 13 October 2025
Home      All news      Contact us      RSS      English
kbn - 5 days ago

កម្ពុជាបញ្ជូនលិខិតអញ្ជើញទៅជាលើកទី២ ដើម្បីឲ្យមេភូមិភាគ២ថៃថ្មីមកចូលរួមប្រជុំ RBC

រាជធានីភ្នំពេញ៖ កម្ពុជាបានដាក់លិខិតជាលើកទី២ ផ្ញើទៅកាន់កងទ័ពភូមិភាគ២ថៃ ឲ្យមកចូលប្រជុំ RBC ជាមួយមេបញ្ជាការយោធភូមិភាគ៤កម្ពុជា ដើម្បីលើកកម្ពស់សន្តិភាព បន្ទាប់ពីលិខិតលើទី១ដែលបានដាក់ទៅកាលពីចុងខែកញ្ញាមិនទាន់ទទួលបានចម្លើយសម្រេចពីភាគីថៃ។ នេះបើតាមការឲ្យដឹងពីលោកជំទាវ ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា។ យោងតាមលោកជំទាវម៉ាលី សុជាតា បានឲ្យដឹងថា កម្ពុជាបានដាក់លិខិតជាលើកទី២ អញ្ជើញមេភូមិភាគ២ថៃថ្មី លោក Weerayuth Raksil មកចូលប្រជុំជាមួយមេភូមិភាគ៤កម្ពុជា ឧត្ដមសេនីយ៍ឯក ពៅ ហេង ចាប់ពីថ្ងៃទី១៥-១៧ ខែតុលា ដើម្បីលើកកម្ពស់សន្តិភាពតាមរយៈការពិភាក្សា ក្រោយបានបញ្ជូនលិខិតអញ្ជើញលើកទី១ទៅរួចម្ដង កាលពីថ្ងៃទី៣០ ខែកញ្ញា។ ជាមួយគ្នានេះ លោកជំទាវ ឧត្តម សេនីយ៍ឯក ម៉ាលី សុជាតា បានគូសបញ្ជាក់ថា ចំពោះការផ្ញើនូវលិខិតអញ្ជើញជាលើកទីពីរនេះគឺ ដើម្បីអញ្ជើញកងទ័ពភូមិភាគទី២ នៃព្រះរាជាណាចក្រថៃ មកចូលរួមកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) ដែលគ្រោងនឹងរៀបចំធ្វើនៅថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ នៅខេត្តឧត្តរមានជ័យ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ ហើយកិច្ចប្រជុំនេះ គឺអនុវត្តន៍ទៅតាមស្មារតីនៃការប្រគល់ភារកិច្ចរបស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) នៃប្រទេសទាំងពីរកម្ពុជា-ថៃ ក៏ដូចជាការដែលបានកំណត់ក្នុងកិច្ចប្រជុំវិសាមញ្ញលើកទី១ គណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគកម្ពុជា-ថៃ កាលពីថ្ងៃទី២៧ [ ]


Latest News
Hashtags:   

កម្ពុជាបញ្ជូនលិខិតអញ្ជើញទៅជាលើកទី២

 | 

ដើម្បីឲ្យមេភូមិភាគ២ថៃថ្មីមកចូលរួមប្រជុំ

 | 

Sources