Wednesday 15 October 2025
Home      All news      Contact us      RSS      English
kbn - 12 hours ago

សកម្មជនសិទ្ធិស្ត្រីគាំទ្រសមាជិកព្រឹទ្ធសភាថៃដែលបញ្ចេញមតិពីការបើកសំឡេងរំខាន និងថាសន្តិភាពមិនកើតឡើងពីការស្អ.ប់ខ្ពើ.ម

ប្រទេសថៃ ៖ សកម្មជនសិទ្ធិស្ត្រីបានចេញសេចក្តីថ្លែងការណ៍គាំទ្រមតិរបស់សមាជិកព្រឹទ្ធសភាថៃ លោកស្រី អាំងខាណា នីឡៈផៃជីត ដែលលើកឡើងពីរដ្ឋាភិបាល និងកងទ័ពថៃបណ្តោយឱ្យបុគ្គល កាន់ ចមផ្លាំង Influencer ចាក់សំឡេងរំខានពលរដ្ឋខ្មែរនៅភូមិជោគជ័យ និងភូមិព្រៃចាន់ ដោយសកម្មជនសិទ្ធិស្ត្រីអះអាងថា សន្តិភាពមិនកើតឡើងពីការស្អ.ប់ខ្ពើ.មទេ ។ ជ.នជាតិថៃ ឬជ.នជាតិខ្មែរ គឺជាមនុស្សដូចគ្នា មនុស្សគ្រប់រូបមានសិទ្ធិរស់នៅក្នុងសន្តិភាព សុវត្ថិភាព គ្មានអំពើហិង្សា និងការរើសអើ.ង ។ ថ្មីៗនេះ សមាជិកព្រឹទ្ធសភាថៃ លោកស្រី អាំងខាណា បានសរសេរក្នុងហ្វេសប៊ុកបារម្ភពីការបណ្តោយឱ្យបុគ្គល កាន់ ចមផ្លាំង Influencer ធ្វើសកម្មភាពដាក់សម្ពាធ ឬបង្កការភ័យខ្លាច ដូចជា ៖ ការបើកសំឡេងខ្មោច និងសំឡេងស្រែក ពេលប្រទេសកម្ពុជា-ថៃកំពុងមានជម្លោះ អាចជាបញ្ហាប្រឈមយ៉ាងខ្លាំងសម្រាប់រដ្ឋាភិបាលថៃ ជាពិសេស រដ្ឋមន្ត្រីក្រសួងការបរទេសថៃដែលត្រូវចរចាជាមួយកម្ពុជារកដំណោះស្រាយរួមគ្នា ។ បន្ទាប់ពីសមាជិកព្រឹទ្ធសភាលើកឡើងបែបនេះ ក៏មានមតិគាំទ្រ និងមិនគាំទ្រជាច្រើនក្នុងបណ្តាញសង្គម ។ កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ សកម្មជនសិទ្ធិស្ត្រីបានចេញសេចក្តីថ្លែងការណ៍គាំទ្រមតិសមាជិកព្រឹទ្ធសភា លោកស្រី អាំងខាណា ដែលលើកឡើងពីការពិតតាមគោលការណ៍សិទ្ធិមនុស្ស និងសេចក្តីថ្លៃថ្នូររបស់មនុស្ស [ ]


Latest News
Hashtags:   

សកម្មជនសិទ្ធិស្ត្រីគាំទ្រសមាជិកព្រឹទ្ធសភាថៃដែលបញ្ចេញមតិពីការបើកសំឡេងរំខាន

 | 

និងថាសន្តិភាពមិនកើតឡើងពីការស្អ

 | 

ប់ខ្ពើ

 | 

Sources