Monday 13 October 2025
Home      All news      Contact us      RSS      English
kbn - 5 days ago

មន្ទីរពេទ្យកុមារអង្គរ ប្រកាសផ្សព្វផ្សាយ យុទ្ធនាការ “រួមគ្នាជួយសង្គ្រោះកុមារមានជំងឺមហារីក”

ខេត្តសៀមរាប ប្រទេសកម្ពុជា មន្ទីរពេទ្យកុមារអង្គរ (Angkor Hospital for Children) ជាអង្គភាពមិនស្វែងរកប្រាក់ចំណេញ ផ្តល់សេវាថែទាំសុខ​ភាពកុមារឈានមុខមួយប្រកបដោយគុណភាពខ្ពស់ ក្តីមេត្តាករុណា និងមិនគិតកម្រៃសម្រាប់អ្នកគ្មានលទ្ធភាព ប្រកាសផ្សព្វផ្សាយលើយុទ្ធនាការ រួមគ្នាជួយសង្គ្រោះកុមារមានជំងឺមហារីក ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងពីជំងឺមហារីកកុមារ និងដើម្បីរៃអង្គាសមូលនិធិសម្រាប់ដំណើរការនៅក្នុងមន្ទីរពេទ្យ។ យុទ្ធនាការ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ មានគោលដៅ រៃអង្គាសថវិកាដើម្បីបំពេញនូវកង្វះខាតថវិកាមន្ទីរពេទ្យកុមារអង្គរចំនួន ២០០ ០០០ដុល្លារអាមេរិក​ ដែលអាចប៉ះពាល់ដល់មន្ទីរពេទ្យកុមារអង្គរដើម្បី បន្តផ្តល់ការព្យាបាល និងថែទាំសង្គ្រោះអាយុជីវិតរហូតដល់ដំណាច់ឆ្នាំនេះ។ លើសពីការរៃអង្គាសថវិកា មន្ទីរពេទ្យកុមារអង្គរ ក៏នឹងជំរុញការយល់ដឹងអំពីជំងឺមហារីកកុមារតាមរយៈការផ្សព្វផ្សាយលើវេទិកាឌីជីថល បណ្តាញសង្គម និងការចូលរួមដៃគូពីសាជីវកម្ម សិល្បករ សិល្បការិនី និងសាធារណៈជននានា។ យោងតាមផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក (National Cancer Control Plan) ប្រទេសកម្ពុជាបានកត់ត្រាករណីមហារីកកុមារប្រមាណ ៥៥៣ ករណីក្នុងឆ្នាំ ២០២០ ដោយជំងឺមហារីកឈាមស្រួចស្រាវមានចំនួនជិត៣០% ។ ខណៈពេលដែល ៨០% នៃកុមារដែលមានជំងឺមហារីកអាចរស់រានមានជីវិតនៅទូទាំងពិភពលោក នៅក្នុងប្រទេសកម្ពុជា អត្រារស់រានមានជីវិតគឺមានត្រឹម ២០% ប៉ុណ្ណោះ។ ហើយអ្វីដែលគួរឱ្យកត់សម្គាល់នោះគឺ [ ]


Latest News
Hashtags:   

មន្ទីរពេទ្យកុមារអង្គរ

 | 

ប្រកាសផ្សព្វផ្សាយ

 | 

យុទ្ធនាការ

 | 

“រួមគ្នាជួយសង្គ្រោះកុមារមានជំងឺមហារីក”

 | 

Sources