Monday 13 October 2025
Home      All news      Contact us      RSS      English
kbn - 5 days ago

ប្តូរជំហរលឿន! នាយករដ្ឋមន្ត្រីថៃស្នើកម្ពុជាអនុវត្តតាមកិច្ចប្រជុំ GBC ដោយបណ្តេញពលរដ្ឋចេញពីតំបន់ព្រំដែនខេត្តស្រះកែវមុនថ្ងៃទី១០ តុលា

ប្រទេសថៃ ៖ នាយករដ្ឋមន្ត្រីថៃ លោក អនុថីន ឆាន់វីរៈគូន បាននិយាយនាពេលថ្មីៗនេះថា ការបណ្តេញពលរដ្ឋខ្មែរចេញពីតំបន់ព្រំដែនភូមិណងចាន់ ខេត្តស្រះកែវ មុនថ្ងៃទី១០ ខែតុលា គឺគ្រាន់តែជាការកំណត់ពេលវេលារបស់អភិបាលខេត្តស្រះកែវប៉ុណ្ណោះ ។ ភាគីទាំងពីរត្រូវចរចា និងអនុវត្តវិធានការផ្លូវច្បាប់ច្រើន មិនមែនបណ្តេញពលរដ្ឋខ្មែរចេញភ្លាមៗពេលកម្ពុជា-ថៃកំពុងប្រឈមមុខគ្នាទេ ប៉ុន្តែនៅថ្ងៃទី៧ ខែតុលា លោកបែរជាស្នើកម្ពុជាអនុវត្តតាមកិច្ចប្រជុំ GBC ដោយបណ្តេញពលរដ្ឋខ្មែរចេញពីតំបន់នេះមុនថ្ងៃទី១០ ខែតុលា បើមិនដូច្នោះទេ ថៃនឹងមិនចរចា ។ តាមការចុះផ្សាយរបស់សារព័ត៌មាន Thairath នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ ឱ្យដឹងថា នាយករដ្ឋមន្ត្រីថៃ លោក អនុថីន ឆាន់វីរៈគូន បានចោទប្រកាន់ពលរដ្ឋខ្មែរល្មើសអធិបតេយ្យនៅតំបន់ព្រំដែនភូមិណងចាន់ និងស្នើកម្ពុជាអនុវត្តតាមកិច្ចប្រជុំ GBC ដោយបណ្តេញពលរដ្ឋខ្មែរចេញពីតំបន់នេះមុនថ្ងៃទី១០ ខែតុលា ។ លោកបានប្រគល់អំណាចពេញលេញទៅឱ្យកងទ័ព ក្រសួងការបរទេស និងអភិបាលខេត្តស្រះកែវ ចាត់វិធានការនៅព្រំដែនកម្ពុជា-ថៃ បើមន្ត្រីទាំងនេះសម្រេចបែបណា គឺដូចគ្នានឹងការសម្រេចចិត្តរបស់នាយករដ្ឋមន្ត្រីដែរ ។ នៅថ្ងៃទី៧ ខែតុលា នៅវិមានរដ្ឋាភិបាល លោក អនុថីន បាននិយាយពីថៃកំណត់ឱ្យពលរដ្ឋខ្មែរចាកចេញពីតំបន់ព្រំដែនភូមិណងចាន់ ខេត្តស្រះកែវ [ ]


Latest News
Hashtags:   

ប្តូរជំហរលឿន

 | 

នាយករដ្ឋមន្ត្រីថៃស្នើកម្ពុជាអនុវត្តតាមកិច្ចប្រជុំ

 | 

ដោយបណ្តេញពលរដ្ឋចេញពីតំបន់ព្រំដែនខេត្តស្រះកែវមុនថ្ងៃទី១០

 | 

Sources