Thursday 16 October 2025
Home      All news      Contact us      RSS      English
kbn - 18 hours ago

អាមេរិករឹបអូសបាន ១៥ពាន់លានដុល្លារពីឧក្រិដ្ឋជនឆបោ.កនិងលាងលុយកខ្វក់ដ៏ធំសម្បើមនៅកម្ពុជា

សហរដ្ឋអាមេរិកបើកការបង្រ្កាបទ្រង់ទ្រាយធំលើលោក Chen Zhi អាយុ 38 ឆ្នាំ ប្រធានក្រុមហ៊ុន Prince Group ដែលមានមូលដ្ឋាននៅកម្ពុជា ដោយចោ.ទប្រកាន់ពីប្រតិបត្តិការឆបោ.កតាមអនឡាញ និងបណ្តាញលាងលុយកខ្វក់ដ៏ធំសម្បើម ដែលព្រះរាជអាជ្ញានិយាយថាបានកេងប្រវ័ញ្ចលើជនរងគ្រោះនៅទូទាំងពិភពលោករាប់លាននាក់ និងបង្កើតប្រាក់ចំណេញខុសច្បាប់រាប់ពាន់លានដុល្លារ។ យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Bloomberg របស់សហរដ្ឋអាមេរិក នៅថ្ងៃទី15 ខែតុលា បានឲ្យដឹងថា Chen Zhi ឬហៅថា Vincent អាយុ 38 ឆ្នាំ កើតនៅប្រទេសចិន ហើយក្រោយមកបានផ្លាស់មកកម្ពុជា និងមានសញ្ជាតិខ្មែរ គឺជាប្រធានក្រុមហ៊ុន Prince Group ដែលមានមូលដ្ឋាននៅទីក្រុងភ្នំពេញ ត្រូវបានចោ.ទប្រកាន់ដោយរដ្ឋអាជ្ញាសហព័ន្ធនៅទីក្រុង Brooklyn ទីក្រុងញូវយ៉ក ពីបទសមគំនិតក្លែងបន្លំតាមអនឡាញ និងប្រតិបត្តិការលាងលុយកខ្វក់។ រដ្ឋអាជ្ញាសហរដ្ឋអាមេរិកនៅទីក្រុង Brooklyn និងទីក្រុងញូវយ៉ក បានចោ.ទប្រកាន់លោក Chen ថាបានបង្កើត អាណាចក្របោកប្រាស់តាមអ៊ីនធឺណិតដ៏ធំទូលាយ ដោយប្រើប្រាស់កម្លាំងពលកម្មចាប់បង្ខំនៅកម្ពុជា ដើម្បីអនុវត្តការបោកប្រាស់តាមអ៊ីនធឺណិត រួមទាំងគម្រោងដែលគេហៅថា ការកាប់ជ្រូក ដែលជនរងគ្រោះត្រូវបានបោកបញ្ឆោតឱ្យចូលទៅក្នុងការវិនិយោគរូបិយប័ណ្ណ«គ្រីបតូ»ក្លែងក្លាយ មុនពេលត្រូវបានគេបោកប្រា.ស់។ ក្នុងប្រតិបត្តិការនេះ ក្រសួងយុត្តិធម៌អាមេរិក (DOJ) [ ]


Latest News
Hashtags:   

អាមេរិករឹបអូសបាន

 | 

១៥ពាន់លានដុល្លារពីឧក្រិដ្ឋជនឆបោ

 | 

កនិងលាងលុយកខ្វក់ដ៏ធំសម្បើមនៅកម្ពុជា

 | 

Sources