Thursday 16 October 2025
Home      All news      Contact us      RSS      English
kbn - 1 days ago

សាស្ត្រាចារ្យថៃម្នាក់នេះចេញមុខមកណែនាំរដ្ឋាភិបាលឱ្យអនុវត្តយុទ្ធសាស្ត្រនេះដើម្បីដាក់សម្ពាធកម្ពុជាទទួលយកការចរចាដោយគ្មានលក្ខខណ្ឌ

ប្រទេសថៃ ៖ លោក សេតថា សាប់យ៉េន សាស្ត្រាចារ្យមុខវិជ្ជាគ្រប់គ្រង និងនយោបាយនៅសាកលវិទ្យាល័យ Navamindradhiraj បានណែនាំរដ្ឋាភិបាលខ្លួនអនុវត្តយុទ្ធសាស្ត្រដាក់សម្ពាធឱ្យកម្ពុជាចរចាទទួលយកលក្ខខណ្ឌរបស់ថៃ ។ សាស្ត្រាចារ្យរូបនេះបញ្ជាក់ថា បច្ចុប្បន្ន រដ្ឋាភិបាលថៃបានប្រឈមនឹងការដាក់សម្ពាធគ្រប់ផ្នែកទាំងស្ថានការណ៍ក្នុងប្រទេស និងក្រៅប្រទេស ដូច្នេះ គួរតែកំណត់យុទ្ធសាស្ត្រចម្រុះទាំងការទូត សន្តិសុខ និងអនុញ្ញាតឱ្យពលរដ្ឋធ្វើសកម្មភាពបញ្ចេញមតិ បាតុកម្ម និងតវ៉ាក្នុងបណ្តាញសង្គម ។ សាស្ត្រាចារ្យរូបនេះបានចោទប្រកាន់កម្ពុជាផ្សព្វផ្សាយព័ត៌មានបំភ្លៃ និងចោទប្រកាន់កម្ពុជាបង្ហោះដ្រូនចូលហួសបន្ទាត់ព្រំដែន ក៏ដូចជាបង្ហាញវត្តមាននៅលើឆាកអន្តរជាតិ ។ ហេតុនេះ រដ្ឋាភិបាលថៃគួរតែរៀបចំយុទ្ធសាស្ត្រឱ្យបានគ្រប់ជ្រុយជ្រោយ និងស៊ីជម្រៅកាន់តែខ្លាំង ដោយផ្តោតលើការអនុវត្តយុទ្ធសាស្ត្រចម្រុះទាំងការទូត និងយន្តការសន្តិសុខដើម្បីដាក់សម្ពាធ និងមិនធ្វើឱ្យថៃធ្លាក់ក្នុងជម្លោះដោយផ្ទាល់ ។ សម្រាប់ផ្នែកសន្តិសុខ គឺរដ្ឋាភិបាល និងកងទ័ព ត្រូវតែត្រៀមខ្លួនបើមានការល្មើស ប៉ុន្តែមិនឈានទៅសង្គ្រាម ដូចជា ៖ ការយាមល្បាត ការដោះមីននៅតំបន់គ្រោះថ្នាក់ ដោយមានការជូនដំណឹងជាមុនដើម្បីកុំឱ្យមានការចោទប្រកាន់ថៃបំពានអធិបតេយ្យ ។ ក្រៅពីនេះ ពលរដ្ឋ និងសារព័ត៌មាននានាមានតួនាទីសំខាន់ក្នុងការជួយដាក់សម្ពាធផ្នែកសង្គមដោយសន្តិវិធី ហើយរដ្ឋាភិបាលត្រូវអនុញ្ញាតឱ្យពលរដ្ឋបញ្ចេញមតិក្នុងក្របខ័ណ្ឌច្បាប់ រួមមាន ៖ ការប្រមូលផ្តុំបាតុកម្មនៅមុខស្ថានទូតកម្ពុជា, ការតវ៉ាក្នុងបណ្តាញសង្គមបង្ហាញពីការបារម្ភចំពោះទឹកដី និងផ្តល់កម្លាំងចិត្តដល់កងកម្លាំងនៅព្រំដែន ។ ចំណុចទាំងនេះជាផ្នែកមួយនៃ Soft [ ]


Latest News
Hashtags:   

សាស្ត្រាចារ្យថៃម្នាក់នេះចេញមុខមកណែនាំរដ្ឋាភិបាលឱ្យអនុវត្តយុទ្ធសាស្ត្រនេះដើម្បីដាក់សម្ពាធកម្ពុជាទទួលយកការចរចាដោយគ្មានលក្ខខណ្ឌ

 | 

Sources