Monday 13 October 2025
Home      All news      Contact us      RSS      English
kbn - 5 days ago

លោក Trump កំណត់លក្ខខណ្ឌធ្វើជាប្រធានពិធីចុះហត្ថលេខាសន្តិភាពរវាងកម្ពុជា-ថៃក្នុងកិច្ចប្រជុំកំពូលអាស៊ាន

ប្រធានាធិបតីអាមេរិក លោក Donald Trump បានកំណត់លក្ខខណ្ឌធ្វើជាប្រធានពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា-ថៃក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅចុងខែតុលា ឆ្នាំ២០២៥ ដើម្បីទទួលបានពានរង្វាន់ណូបែលសន្តិភាពប្រចាំឆ្នាំ២០២៥ បន្ទាប់ពីលោកបញ្ចប់សង្គ្រា.មជាច្រើនប្រទេស រួមទាំងសង្គ្រាមកម្ពុជា-ថៃ ដែលបង្កឡើងដោយកងទ័ពឈ្លា.នពានថៃ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានចិននៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ ។ តាមប្រភពព័ត៌មានពីមន្ត្រីរដ្ឋាភិបាល និងមន្ត្រីទូតម៉ាឡេស៊ី ចំនួន៤នាក់ ឱ្យដឹងថា ប្រធានាធិបតីអាមេរិក លោក Trump បានកំណត់លក្ខខណ្ឌធ្វើជាប្រធានពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ ទើបលោកចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី នាចុងខែតុលា ។ លោក Trump ស្នើរៀបចំពិធីពិសេសមួយនៅក្រៅកិច្ចប្រជុំកំពូលអាស៊ាន ។ បណ្តាប្រទេសអាស៊ានសង្ឃឹមកិច្ចប្រជុំកំពូលដែលនឹងរៀបចំចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែតុលា គឺជាចរចាឱ្យលោក Trump បន្ធូរបន្ថយវិធានការពន្ធទំនិញដ៏តឹងរ៉ឹងដែលអាមេរិកអនុវត្តជាមួយបណ្តាប្រទេសដៃគូពាណិជ្ជកម្មទូទាំងពិភពលោក ស្របពេលមានស្ថានការណ៍តាងតឹងរវាងកម្ពុជា-ថៃ ។ រីឯលោក Trump បានស្វែងរកសន្តិភាពរវាងប្រទេសទាំងពីរដើម្បីទទួលពានរង្វាន់សន្តិភាព ។ សង្គ្រាមនៅតំបន់ព្រំដែនកម្ពុជា-ថៃរយៈពេល៥ថ្ងៃកន្លងមក គឺបង្កឡើងដោយកងទ័ពឈ្លានពានថៃ ហើយប្រទេសទាំងពីរក៏ចាប់ផ្តើមចរចាសន្តិភាពក្រោយពីលោក Trump ថ្លែងថា នឹងពុំចរចាពន្ធទំនិញ បើប្រទេសទាំងពីរមិនឈប់បាញ់ ។ កម្ពុជា-ថៃបានធ្វើកិច្ចព្រមព្រៀងបទឈប់បាញ់បន្ទាន់ដោយឥតលក្ខខណ្ឌ ប៉ុន្តែស្ថានការណ៍ព្រំដែនបានតានតឹងម្តងទៀត ក្រោយរដ្ឋាភិបាល និងកងទ័ពថៃ [ ]


Latest News
Hashtags:   

Trump

 | 

កំណត់លក្ខខណ្ឌធ្វើជាប្រធានពិធីចុះហត្ថលេខាសន្តិភាពរវាងកម្ពុជា

 | 

ថៃក្នុងកិច្ចប្រជុំកំពូលអាស៊ាន

 | 

Sources