Thursday 16 October 2025
Home      All news      Contact us      RSS      English
kbn - 18 hours ago

អតីតបេក្ខនារី The Voice Cambodia រដូវកាលទី៣ ហ៊ូអ៊ីន ហ្វាង ទម្លាយបទពិសោធរស់នៅកម្ពុជាជាង១៣ឆ្នាំ

កញ្ញា ហ៊ូអ៊ីន ហ្វាង ដែលជាជនជាតិកូរ៉េខាងត្បូងនិងជា អតីតបេក្ខនារី The Voice Cambodia រដូវកាលទី៣ បានចេញវីដេអូមួយរៀបរាប់បទពិសោធរបស់ខ្លួនរស់នៅប្រទេសកម្ពុជារយៈពេល១៣ឆ្នាំពុំអាក្រក់ដូចអ្វីដែលបានកើតឡើងនាពេលថ្មីៗនេះទេ។ ក្រៅពីអាជីពសិល្បៈច្រៀងតាមការប្រគំតន្រ្តី ថតផ្សាយពាណិជ្ជកម្មជាមួយនឹង វណ្ណដា ហ៊ូ អ៊ីន ក៏បានបើកហាងកាហ្វេទៀតផង។ ស្របពេលមានរឿងគួរឱ្យបារម្ភច្រើនដែលបានកើតឡើងក្នុងប្រទេសកម្ពុជាជាពិសេសការមើលមកមិនល្អពីប្រទេសកូរ៉េខាងត្បូង នៅយប់ថ្ងៃទី១៤ ខែតុលា ហ៊ូអ៊ីន អតីតកូនក្រុមតារាចម្រៀង ពេជ្រ សោភា ដែលជាជនជាតិកូរ៉េបានរៀបរាប់ពីបទពិសោធរបស់ខ្លួនរយៈពេល១៣ឆ្នាំក្នុងការរស់នៅលើទឹកដីប្រទេសនេះ។ ហ៊ូអ៊ីន បានបញ្ជាក់ថា នាងរស់នៅទីនេះគឺខុសពីអ្វីដែលបានឃើញនៅក្នុងបណ្តាញសារព័ត៌មាន។ ហ៊ូអ៊ីន បានបន្តទៀតថាប្រជាជននៅទីនេះគឺមានភាពរួសរាយរាក់ទាក់បើទោះបីជាមិនធ្លាប់ស្គាល់គ្នាក៏ដោយជួយយកអាសារគ្នាដោយចិត្តទន់ភ្លន់។ ទោះយ៉ាងណា ហ៊ូអ៊ីន បានទទួលស្គាល់ថាគ្រប់ប្រទេសទាំងអស់សុទ្ធតែមានបញ្ហា ប៉ុន្តែនាងហ៊ាននិយាយថាប្រទេសកម្ពុជានៅតែមានសន្តិភាពនិងភាពកក់ក្តៅ។ ជាមួយគ្នានេះដែរអតីតបេក្ខភាព The Voice Cambodia រដូវកាលទី៣ បានឱ្យដឹងទៀតថានេះហើយជាមូលហេតុដែលនាងមករស់នៅប្រទេសកម្ពុជា ប្រៀបដូចជាផ្ទះរបស់នាង។ ហ៊ូអ៊ីន បានបញ្ជាក់ទៅកាន់ប្រជាជនកូរ៉េខាងត្បូងទៀតថា អ្វីដែលឃើញនៅក្នុងព័ត៌មានមិនមែនជារឿងទាំងមូលនោះទេហើយនាងរស់នៅទីនេះគឺមានក្តីសុខនិងដឹងគុណបំផុតចំពោះទឹកដីមួយនេះ។ គួរឱ្យដឹងថាមិនមែនតែ ហ៊ូអ៊ីន ហ្វាង ប៉ុណ្ណោះទេដែលបញ្ជាក់ពីប្រទេសកម្ពុជាពុំអាក្រក់ដូចអ្វីដែលប្រធានាធិបតីកូរ៉េខាងត្បូងហៅថាជាទីក្រុងឧក្រិដ្ឋកម្មនោះទេនៅមានជនជាតិកូរ៉េស្មោះត្រង់ជាច្រើនទៀតដែលរស់នៅប្រទេសកម្ពុជាក៏បានចេញវីដេអូបញ្ជាក់ផងដែរ៕


Latest News
Hashtags:   

អតីតបេក្ខនារី

 | 

Voice

 | 

Cambodia

 | 

រដូវកាលទី៣

 | 

ហ៊ូអ៊ីន

 | 

ហ្វាង

 | 

ទម្លាយបទពិសោធរស់នៅកម្ពុជាជាង១៣ឆ្នាំ

 | 

Sources