Monday 13 October 2025
Home      All news      Contact us      RSS      English
kbn - 5 days ago

ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសថៃប្រកាសពីគោលជំហរកណ្តាល និងជំរុញសន្តិភាពរវាងកម្ពុជា-ថៃ

ប្រទេសថៃ ៖ ក្នុងជំនួបជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសថៃ លោក សីហស័ក្តិ ពួងកេតកែវ នៅក្រសួងការបរទេសថៃកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសថៃ លោក ចាង ចៀនវៃ បានប្រកាសពីចិនប្រកាន់គោលជំហរកណ្តាល និងជំរុញសន្តិភាពរវាងកម្ពុជា-ថៃ ។ ចិនក៏បានបញ្ជាក់ជាថ្មីពុំបានបញ្ជូនអាវុ.ធឱ្យកម្ពុជាធ្វើសង្គ្រា.មជាមួយថៃទេ រីឯអាវុធរបស់ចិននៅកម្ពុជានោះ គឺស្ថិតក្នុងគម្រោងកិច្ចសហការដែលមានស្រាប់ប៉ុណ្ណោះ ។ ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសថៃ លោក ចាង បានបង្ហាញក្តីរីករាយទៅកាន់លោក សីហស័ក្តិ ដែលឡើងកាន់តំណែងជារដ្ឋមន្ត្រីក្រសួងការបរទេសថៃ ព្រមទាំងនិយាយថា នៅឆ្នាំ២០២៥ គឺជាគម្រប់ខួប៥០ឆ្នាំនៃទំនាក់ទំនងការទូតចិន-ថៃ ដោយប្រទេសទាំងពីរបានប្រារព្ធខួបទំនាក់ទំនងការទូតជាបន្តបន្ទាប់ ។ ចិនត្រៀមខ្លួនកសាងសហគមន៍ចិន-ថៃនាថ្ងៃអនាគតរួមគ្នាឱ្យកាន់តែស៊ីជម្រៅដើម្បីផលប្រយោជន៍ប្រទេសទាំងពីរ និងតំបន់ ។ ចំណែករដ្ឋមន្ត្រីក្រសួងការបរទេសថៃ លោក សីហស័ក្តិ ក៏បានបង្ហាញក្តីរីករាយផងដែរចំពោះលោក ចាង ដែលកាន់តំណែងជាឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសថៃ ដោយលោក សីហស័ក្តិ បានបញ្ជាក់ពីថៃផ្តល់ភាពសំខាន់យ៉ាងខ្លាំងលើទំនាក់ទំនងជាមួយចិន ។ ថៃសង្ឃឹមនឹងអាចពង្រឹងកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ផ្នែក ជំរុញការអភិវឌ្ឍរួមគ្នា ក៏ដូចជាគាំទ្រសន្តិភាព ការរីកចម្រើនក្នុងតំបន់ រួមទាំងពិភពលោក ។ ក្រៅពីនេះ ភាគីទាំងពីរក៏បានផ្លាស់ប្តូរយោបល់អំពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ និងរៀបចំសន្និសីទសារព័ត៌មានរួមគ្នា ។ ក្នុងជំនួបនេះ [ ]


Latest News
Hashtags:   

ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសថៃប្រកាសពីគោលជំហរកណ្តាល

 | 

និងជំរុញសន្តិភាពរវាងកម្ពុជា

 | 

Sources