Monday 13 October 2025
Home      All news      Contact us      RSS      English
kbn - 5 days ago

អតីតមន្ត្រីរាជការថៃប្រាប់នាយករដ្ឋមន្ត្រីពិចារណាឱ្យច្បាស់មុនចុះហត្ថលេខាសន្តិភាពជាមួយកម្ពុជាក្នុងកិច្ចប្រជុំកំពូលអាស៊ាន

ប្រទេសថៃ ៖ ក្រោយពីប្រធានាធិបតីអាមេរិក លោក Donald Trump ដាក់លក្ខខណ្ឌឱ្យកម្ពុជា-ថៃចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពក្នុងកិច្ចប្រជុំកំពូលអាស៊ាន នាចុងខែតុលា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី បែរជាភាគីថៃហាក់មិនសប្បាយចិត្តនឹងការកំណត់លក្ខខណ្ឌនេះ ។ ថៃយល់ថា វាជាការចាប់បង្ខំថៃចុះហត្ថលេខាសន្តិភាពជាមួយកម្ពុជា ដើម្បីឱ្យប្រធានាធិបតីអាមេរិកទទួលបានផលប្រយោជន៍ផ្ទាល់ខ្លួន គឺពានរង្វាន់ណូបែលសន្តិភាព ។ រយៈពេល១ឆ្នាំមកនេះ ប្រធានាធិបតីអាមេរិក លោក Trump ព្យាយាមបញ្ចប់សង្គ្រាមនៅប្រទេសជាច្រើន រួមទាំងសង្គ្រាមកម្ពុជា-ថៃ ដើម្បីទទួលបានពានរង្វាន់ណូបែលសន្តិភាពប្រចាំឆ្នាំ២០២៥ ។ តាំងពីត្រឡប់មកកាន់តំណែងប្រធានាធិបតីអាមេរិកកាលពីខែមករា ឆ្នាំ២០២៥ លោកបានជួយបញ្ចប់សង្គ្រាម និងជម្លោះ រហូតដល់៧កន្លែងនៅលើពិភពលោក ទើបលោកដាក់លក្ខខណ្ឌឱ្យកម្ពុជា-ថៃចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពក្នុងកិច្ចប្រជុំកំពូលអាស៊ាន ។ តាមការចុះផ្សាយរបស់សារព័ត៌មានថៃនៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ ឱ្យដឹងថា អតីតរដ្ឋលេខាធិការក្រសួងការបរទេស និងជាអតីតនាយករងទីភ្នាក់ងារស៊ើបការណ៍ព័ត៌មាននៅប្រទេសថៃ លោក ណាន់ធីវ៉ាត់ សាម៉ាត បានដាស់តឿនទៅនាយករដ្ឋមន្ត្រីថៃ លោក អនុថីន ឆាន់វីរៈគូន ពិចារណាឱ្យបានច្បាស់លាស់មុនសម្រេចចិត្តចុះហត្ថលេខាសន្តិភាពជាមួយកម្ពុជាក្នុងកិច្ចប្រជុំកំពូលអាស៊ាន ។ លោក ណាន់ធីវ៉ាត់ បានសរសេរក្នុងហ្វេសប៊ុកមានចំណងជើង «សន្ធិសញ្ញាសន្តិភាពក្លែងក្លាយ» ថា សារព័ត៌មានចុះផ្សាយពីប្រធានាធិបតីអាមេរិក លោក [ ]


Latest News
Hashtags:   

អតីតមន្ត្រីរាជការថៃប្រាប់នាយករដ្ឋមន្ត្រីពិចារណាឱ្យច្បាស់មុនចុះហត្ថលេខាសន្តិភាពជាមួយកម្ពុជាក្នុងកិច្ចប្រជុំកំពូលអាស៊ាន

 | 

Sources