Friday 17 October 2025
Home      All news      Contact us      RSS      English
kbn - 2 days ago

អ្នកបង្កើតមាតិកា Lin You ពោលអាណិត វណ្ណដា

បន្ទាប់ពីមានការវែកញែកជាច្រើននៅលើបណ្តាញសង្គមនារយៈពេលចុងក្រោយនេះអ្នកបង្កើតមាតិកា Lin You បានចេញវីដេអូមួយដោយពោលអាណិតចំពោះតារារ៉េប វណ្ណដា ព្រោះនៅមានអ្នកចងជើងមិនព្រមដោះលែង។ លើសពីនេះលោកក៏បាននិយាយពីការលះបង់របស់ វណ្ណដា ដែលឈរនៅខាងកម្ពុជាក្នុងជម្លោះព្រំដែនដែលត្រូវលះបង់ Sponsor ត្រូវជនជាតិថៃស្អប់ជាច្រើន ហើយកំពុងតែស្ថិតទៅស្ថានភាពល្អប្រសើរបែរជាមានច្រវ៉ាក់ជាប់ជើង។ នៅយប់ថ្ងៃទី១៣ ខែតុលា Lin You បានចេញវីដេអូមួយដោយបានដាក់ចំណងជើងថា «ឈប់ចងជើងគាត់ទៅ»។ នៅក្នុងវីដេអូនេះ Lin You បាននិយាយដោយស្មោះត្រង់ថាមានការអាណិតចំពោះ វណ្ណដា ព្រោះតែគេមិនព្រមដោះលែងគាត់ទាល់តែសោះ។ អ្នកបង្កើតមាតិកានៅលើបណ្តាញសង្គមរូបនេះបានអះអាងថាលោកមិនមែនវាយប្រហារទៅកាន់នរណាម្នាក់ឬតាំងខ្លួនឯងដឹងរឿងផ្ទៃក្នុងនោះទេ។ Lin you បន្តទៀតថា មកដល់ពេលនេះហើយមានអ្នកអែបអប បញ្ឆិតបញ្ឆៀងតាមចងពៀរទៀតហើយដូចពាក្យមួយថាអតីតកាលរត់តាមរហូត រត់មិនផុត។ លោកថាចាប់តាំងពីចេញបទចម្រៀង «Jo 2» មកលោកមិនដែលឃើញ វណ្ណដា ចេញបទ Diss ទៅកាន់នរណាម្នាក់នោះទេ ហើយក៏មិនដែលចេញសំណេរនិយាយអ្វីឡើយមានតែហ្វេនប៉ុណ្ណោះដែលយកមកសន្មតផ្សំផ្គុំខ្លួនឯង។ Lin you បាននិយាយថាថ្មីៗនេះ វណ្ណដា លះបង់ខ្ទេចខ្ទីដោយសារតែជម្លោះព្រំដែនបាត់បង់លុយមិនចេះតិច។ បន្ទាប់ពីចេញវីដេអូគាំទ្រខ្មែរមក វណ្ណដា ត្រូវជនជាតិថៃពហិការ បាត់បង់ការគាំទ្រ ដាច់ Sponsor កម្មវិធីដែលទិញសិទ្ធិមកពីថៃត្រូវរំសាយចោលអស់លុយមិនមែនតិចនោះទេ។ អ្នកបង្កើតមាតិកាដដែលលើកឡើងទៀតថា វណ្ណដា បានលុបបទជាមួយ [ ]


Latest News
Hashtags:   

អ្នកបង្កើតមាតិកា

 | 

ពោលអាណិត

 | 

វណ្ណដា

 | 

Sources