Monday 13 October 2025
Home      All news      Contact us      RSS      English
kbn - 4 days ago

Bai Lu ថាគ្មាននរណាម្នាក់ដែលកើតមកល្អឥតខ្ចោះនោះទេ

កាលពីពេលថ្មីៗនេះ នៅក្នុងវីដេអូដែលល្បីពេញអ៊ីនធឺណិត កាមេរ៉ាបានពង្រីកមុខរបស់ Bai Lu ខណៈពេលដែលតារាស្រីរូបនេះកំពុងផាត់មុខ។ ជាង Makeup បានសួរទៅ Bai Lu ថា៖ «តើអ្នកមិនខ្លាចបង្ហាញរង្វង់ខ្មៅរបស់អ្នកទេឬ?។ ជាមួយនឹងសំណួរនេះ Bai Lu បានឆ្លើយតបដោយត្រង់ថា «អ៊ីចឹង ឲតើអ្វីទៅ? មនុស្សគ្រប់គ្នាមានមុននិងរង្វង់ខ្មៅ។ គ្មាននរណាម្នាក់ដែលកើតមកល្អឥតខ្ចោះទេ។ ខ្ញុំមិនចង់ឈ្លក់វង្វេងនឹងភាពស្រស់ស្អាតទេ»។ ចម្លើយរបស់ Bai Lu ទទួលបានការស្របពីទស្សនិកជនជាច្រើន ដោយសរសើរពីទំនុកចិត្ត និងភាពស្មោះត្រង់របស់តារាស្រីរូបនេះ និងការពិតដែលថានាងមិនរស់នៅតាមស្តង់ដារសម្រស់ល្អឥតខ្ចោះដែលកំណត់ដោយអ្នកដទៃ។ ថ្មីៗនេះ Bai Lu បានទទួលការសរសើរចំពោះការចូលរួមក្នុងកម្មវិធី Milan Fashion Week ។ តារាចិនរូបនេះបានបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍សម្រាប់ម៉ាកយីហោចំនួនពីរដែលនាំមកនូវរូបរាងពីរផ្សេងគ្នា។ មួយគឺរ៉ូបពណ៌ខ្មៅនិងមួយទៀតជារ៉ូបពណ៌ផ្កាឈូក។Bai Lu គឺជាតារាចិនមួយរូបដែលទទួលបានការកោតសរសើរយ៉ាងខ្លាំងចំពោះស្ទីលរបស់នាងនៅក្នុងកម្មវិធី Milan Fashion Week ក្នុងឆ្នាំនេះ។ កាលពីខែសីហា Bai Lu បានបង្កឱ្យមានការព្រួយបារម្ភដោយសារតែ ការស្រកទម្ងន់ខ្លាំងពេកដែលនាំឱ្យនាងមានមុខមាត់ស្លេកស្លាំង។ ក្នុងអំឡុងពេលផ្សាយផ្ទាល់សម្រាប់ម៉ាកយីហោតារាស្រីរូបនេះបានសារភាពថានាងស្គមពេក ហើយបានបង្ហើបថានាងមានកម្ពស់ ១.៦៥ ម៉ែត្រ ប៉ុន្តែទម្ងន់របស់នាងបានធ្លាក់ចុះមកត្រឹមតែប្រហែល ៤០គីឡូក្រាមប៉ុណ្ណោះ [ ]


Latest News
Hashtags:   

ថាគ្មាននរណាម្នាក់ដែលកើតមកល្អឥតខ្ចោះនោះទេ

 | 

Sources