Monday 13 October 2025
Home      All news      Contact us      RSS      English
kbn - 5 days ago

ដាណឺម៉ាកគ្រោងបង្កើតច្បាប់ហាមកុ.មារអាយុក្រោម១៥ឆ្នាំលេងបណ្តាញសង្គមដើម្បីកាត់បន្ថយផលប៉ះពាល់

ប្រទេសដាណឺម៉ាក ៖ ទោះជាបណ្តាញសង្គមផ្តល់នូវគុណសម្បត្តិជាច្រើនដូចជា ស្រាវជ្រាវឯកសារ ស្វែងរកទិន្នន័យយ៉ាងទូលំទូលាយ មិនថាទិន្នន័យបច្ចេកវិទ្យា ការផ្តល់ចំណេះដឹងអប់រំ និងភ្ជាប់ទំនាក់ទំនង ប៉ុន្តែវាក៏ផ្តល់នូវគុណវិបត្តិដែរ ជាពិសេស កុមារ ។ បណ្តាញសង្គមធ្វើឱ្យកុមារនៅប្រទេសនានាញៀននឹងការចុចទូរស័ព្ទ បោះបង់ការអានសៀវភៅ ពុំចូលរួមសកម្មភាពសង្គម ដែលផលប៉ះពាល់ទាំងនេះធ្វើឱ្យប្រទេសដាណឺម៉ាកគ្រោងបង្កើតច្បាប់ហាមឃាត់កុ.មារអាយុក្រោម១៥ឆ្នាំលេងបណ្តាញសង្គម ។ ដាណឺម៉ាកនឹងបង្កើតច្បាប់ហាមឃាត់កុ.មារអាយុក្រោម១៥ឆ្នាំលេងបណ្តាញសង្គមដើម្បីកាត់បន្ថយផលប៉ះពាល់សុខភាពផ្លូវចិត្ត និងអាកប្បកិរិយាកុមារ-យុវជន ដែលការហាមឃាត់នេះចាត់ទុកជាវិធានការសុវត្ថិភាពឌីជីថលដ៏តឹងរ៉ឹងបំផុតនៅតំបន់អឺរ៉ុប បន្ទាប់ពីអូស្ត្រាលី ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេសនៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ ។ នាយករដ្ឋមន្ត្រីដាណឺម៉ាក លោកស្រី Mette Frederiksen បានថ្លែងពីការបង្កើតច្បាប់ហាមឃាត់កុមារអាយុក្រោម១៥ឆ្នាំលេងបណ្តាញសង្គម ពេលលោកស្រីថ្លែងទៅកាន់រដ្ឋសភាក្នុងពិធីបើកសម័យប្រជុំនារដូវស្លឹកឈើជ្រុះ ។ ការបង្កើតច្បាប់នេះមានគោលបំណងកាត់បន្ថយផលប៉ះពាល់លើសុខភាពផ្លូវចិត្ត និងអាកប្បកិរិយាកុមារ-យុវជនដោយសារការលេងបណ្តាញសង្គម វាជាវិធានការសុវត្ថិភាពឌីជីថលសម្រាប់កុមារដ៏តឹងរ៉ឹងបំផុតនៅតំបន់អឺរ៉ុប ប៉ុន្តែលោកស្រីពុំបានបញ្ជាក់ តើនឹងហាមឃាត់កុមារលេងបណ្តាញសង្គមណាខ្លះ និងអនុវត្តបែបណា ។ លោកស្រី Frederiksen ថ្លែងថា ទូរស័ព្ទដៃ និងបណ្តាញសង្គម កំពុងតែលួចពេលវេលារបស់កុមារនៅប្រទេសដាណឺម៉ាក បច្ចុប្បន្ន ក្មេងប្រុសដាណឺម៉ាក អាយុពី១១ឆ្នាំ ទៅ១៩ឆ្នាំ រហូតដល់៦០% សុខចិត្តនៅផ្ទះលេងបណ្តាញសង្គម និងបដិសេធការចូលរួមជាមួយមិត្តភក្តិនៅខាងក្រៅ ។ វាឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរក្នុងសង្គមដោយសារការញៀនបណ្តាញសង្គម [ ]


Latest News
Hashtags:   

ដាណឺម៉ាកគ្រោងបង្កើតច្បាប់ហាមកុ

 | 

មារអាយុក្រោម១៥ឆ្នាំលេងបណ្តាញសង្គមដើម្បីកាត់បន្ថយផលប៉ះពាល់

 | 

Sources