Monday 13 October 2025
Home      All news      Contact us      RSS      English
kbn - 4 days ago

ក្រុមហ៊ុនជប៉ុនកាន់តែច្រើនរងផលប៉ះពាល់ខ្លាំងដោយត្រូវចំណាយថ្លៃដឹកទំនិញខ្ពស់ក្រោយថៃបិទព្រំដែន

ការបិទព្រំដែនកម្ពុជា-ថៃជាឯកតោភាគីពីសំណាក់កងទ័ពថៃក្រោមហេតុផលផ្តល់សុវត្ថិភាពដល់ពលរដ្ឋខ្លួន និងទប់ស្កាត់បទល្មើសអនឡាញ បានធ្វើឱ្យក្រុមហ៊ុនជប៉ុនកាន់តែច្រើនរងផលប៉ះពាល់ខ្លាំងដោយត្រូវចំណាយលើថ្លៃដឹកជញ្ជូនទំនិញរហូតដល់៣ដង ព្រមទាំងប៉ះពាល់ដល់គម្រោងពង្រីកអាជីវកម្ម «Thailand Plus One» ផងដែរ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានជប៉ុន ។ Yazaki Corporation គឺជាក្រុមហ៊ុនដំបូងគេរបស់ជប៉ុនដែលចាប់ផ្តើមអនុវត្តគម្រោងពង្រីកអាជីវកម្ម «Thailand Plus One» ប៉ុន្តែដោយសារក្រុមហ៊ុននេះពុំអាចដឹកជញ្ជូនទំនិញតាមព្រំដែនកម្ពុជា-ថៃផ្លូវគោក ក្រោយពីកងទ័ពថៃបិទព្រំដែនជាឯកតោភាគីកាលពីចុងខែមិថុនា ឆ្នាំ២០២៥ បានធ្វើឱ្យក្រុមហ៊ុនប្តូរមកដឹកទំនិញតាមផ្លូវអាកាស និងផ្លូវទឹក ។ កន្លងមក ក្រុមហ៊ុននេះបានចំណាយពេល២ថ្ងៃសម្រាប់ដឹកទំនិញឆ្លងព្រំដែនកម្ពុជា-ថៃផ្លូវគោកតាមរយៈរថយន្តដឹកទំនិញ ប៉ុន្តែបច្ចុប្បន្ន ក្រុមហ៊ុនចំណាយពេលរហូតដល់១០ថ្ងៃ សម្រាប់ការដឹកទំនិញតាមសមុទ្រ ។ ប្រធានសាខាក្រុមហ៊ុន Yazaki Corporation ប្រចាំប្រទេសថៃ និងកម្ពុជា និយាយថា ៖ «ទោះជាប្រទេសថៃស្ថិតនៅមិនឆ្ងាយពីរោងចក្រជប៉ុននៅខេត្តកោះកុង ប៉ុន្តែយើងត្រូវបង្ខំចិត្តដឹកទំនិញតាមរយៈផ្លូវផ្សេងវិញ» ។ ក្រៅពីនេះ ក៏មានក្រុមហ៊ុនជប៉ុនជាច្រើនទៀតរងផលប៉ះពាល់ដូចគ្នាក្រោយពីថៃបិទព្រំដែនជាមួយកម្ពុជា ដោយសារក្រុមហ៊ុនទាំងនេះមានរោងចក្រផលិតទាំងនៅថៃ និងកម្ពុជា ។ តាមអ្នកជំនាញ គឺការបិទព្រំដែនកម្ពុជា-ថៃប៉ះពាល់ដល់ការចំណាយដើមទុនដឹកទំនិញរបស់ក្រុមហ៊ុនជប៉ុន និងប៉ះពាល់គម្រោង «Thailand Plus One» ដែលក្រុមហ៊ុនជប៉ុនអនុវត្តគម្រោងនេះដើម្បីដោះស្រាយបញ្ហាការចំណាយលើថ្លៃកម្លាំងពលកម្មខ្ពស់នៅថៃ ។ គួរបញ្ជាក់ថា តាំងពីឆ្នាំ១៩៩០ ក្រុមហ៊ុនជប៉ុនជាច្រើន [ ]


Latest News
Hashtags:   

ក្រុមហ៊ុនជប៉ុនកាន់តែច្រើនរងផលប៉ះពាល់ខ្លាំងដោយត្រូវចំណាយថ្លៃដឹកទំនិញខ្ពស់ក្រោយថៃបិទព្រំដែន

 | 

Sources