Thursday 16 October 2025
Home      All news      Contact us      RSS      English
kbn - 1 days ago

លោក Trump ប្រតិកម្មជាមួយ Time ជាទស្សនាវដ្តីដ៏ល្បីយករូបភាពអាក្រ.ក់មើលរបស់លោកមកចុះផ្សាយ

សហរដ្ឋអាមេរិក ៖ តាមការចុះផ្សាយរបស់សារព័ត៌មាន New York Post កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ ឱ្យដឹងថា ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រតិកម្មជាមួយទស្សនាវដ្តីដ៏ល្បីលំដាប់ពិភពលោក Time យករូបភាពដែលលោកចាត់ទុកជារូបអាក្រ.ក់មើលបំផុតមកចុះផ្សាយជាមួយអត្ថបទពាក់ព័ន្ធនឹងជ័យជម្នះរបស់លោកជួយចំណាប់ខ្មាំងអ៊ីស្រាអែលឱ្យទទួលការដោះលែងពីក្រុមប្រដាប់អាវុ.ធហាម៉ាស់ ។ ប្រធានាធិបតីអាមេរិក លោក Trump បានសរសេរក្នុងបណ្តាញសង្គម Truth Social ថា ៖ «ទស្សនាវដ្តី Time បានសរសេរអត្ថបទពីខ្ញុំបានល្អ ប៉ុន្តែដាក់រូបខ្ញុំអាក្រក់មើលបំផុត ។ សក់របស់ខ្ញុំបាត់អស់ ហើយមានអ្វីម្យ៉ាងនៅលើក្បាល មើលទៅដូចមកុដអណ្តែត ប៉ុន្តែតូចណាស់ ពិតជាចម្លែកមែន ។ ខ្ញុំមិនចូលចិត្តរូបភាពថតពីក្រោមទេ រូបភាពនេះអាក្រក់ណាស់ គួរតែរិះគន់ទស្សនាវដ្តី ។ តើពួកគេកំពុងធ្វើអ្វី ហេតុអ្វីដាក់រូបនេះ?» ។ ទស្សនាវដ្តី Time បានយករូបភាពរបស់លោក Trump មកដាក់នៅក្របមុខ ព្រមទាំងសរសេរអត្ថបទសរសើរលទ្ធផលការងារប្រធានាធិបតីអាមេរិកដែលបានបញ្ចប់សង្គ្រាមនៅតំបន់កាហ្សា ។ ទស្សនាវដ្តី Time សរសេរថា ៖ [ ]


Latest News
Hashtags:   

Trump

 | 

ប្រតិកម្មជាមួយ

 | 

ជាទស្សនាវដ្តីដ៏ល្បីយករូបភាពអាក្រ

 | 

ក់មើលរបស់លោកមកចុះផ្សាយ

 | 

Sources