Monday 13 October 2025
Home      All news      Contact us      RSS      English
kbn - 5 days ago

មន្ទីរសាធារណការខេត្តព្រៃវែងសម្រេចផ្អាកចរាចរណ៍លើកំណាត់ផ្លូវ ៣៨៣បេបណ្តោះអាសន្ន

ដោយសារស្ថានភាពទឹកទន្លេមេគង្គឡើងខ្លាំង បណ្តាលអោយកំណាត់ផ្លូវ ៣៨៣បេ ស្ថិតក្នុងភូមិតាំងស្នាយ ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែងរងផលប៉ះពាល់។ ថ្នល់ត្រូវបានហូរច្រោះ និងកាត់ផ្ដាច់មិនអាចធ្វើចរាចរណ៍បាន ដូច្នេះមន្ទីសាធារណការខេត្តបានសម្រេចបិទការធ្វើដំណើរលើកំណាត់ផ្លូវនេះទាំងស្រុង រហូតមានការជូនដំណឹងជាថ្មី។ ផ្អែកតាមសេចក្ដីជូនដំណឹងរបស់ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រៃវែង នាថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ បានបញ្ជាក់ថា ដោយសារទឹកជំនន់ហូរបុកផ្តាច់ផ្លូវជាច្រើនកន្លែង លើកំណាត់ផ្លូវលេខ៣៨៣បេ ស្ថិតក្នុងភូមិតាំងស្នាយ ឃុំរកា រហូតដល់ភូមិមេសរប្រចាន់ ឃុំមេសរប្រចាន់ ស្រុកពារាំង ខេត្តព្រៃវែង ត្រូវបានផ្អាកដំណើរការបណ្ដោះអាសន្ន។ ដើម្បីធានាសុវត្ថិភាពដល់ការធ្វើដំណើរ មន្ទីរសារធារណការ និងដឹកជញ្ជូនខេត្តព្រៃវែង បានសម្រេចការផ្អាកចរាចរណ៍ទាំងស្រុងលើកំណាត់ផ្លូវខាងលើ ជាបណ្ដោះអាសន្ន រហូតដល់មានការជូនដំណឹងសារជាថ្មី។ អំឡុងពេលផ្អាកដំណើរការនេះ ពលរដ្ឋអាចប្ដូរមកធ្វើដំណើរតាមផ្លូវវាងចំនួនពីរខ្សែផ្សេងទៀត។ ពលរដ្ឋអាចធ្វើដំណើរតាម ផ្លូវជាតិលេខ៨ និងផ្លូវ៣៨៣ ជំនួសវិញ ខណៈកំណាត់ផ្លូវលេខ ៣៨៣បេ កំពុងរងការខូចខាត។ គិតត្រឹមថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ នៅស្ថានីយ៍ជលសាស្ត្រព្រែកតាតាំ បានកើនដល់កម្ពស់ ៦,៦៤ម៉ែត្រហើយ ខណៈកម្ពស់ទឹកប្រកាសអាសន្នមានកម្ពស់ ៧,៥០ម៉ែត្រ។ ក្នុងស្ថានភាពនេះ ខេត្តព្រៃវែងបានរងផលប៉ះពាល់ដោយទឹកជំនន់ចំនួន ៧ស្រុក ស្មើនឹង ៤៤ឃុំ [ ]


Latest News
Hashtags:   

មន្ទីរសាធារណការខេត្តព្រៃវែងសម្រេចផ្អាកចរាចរណ៍លើកំណាត់ផ្លូវ

 | 

៣៨៣បេបណ្តោះអាសន្ន

 | 

Sources