Monday 13 October 2025
Home      All news      Contact us      RSS      English
kbn - 5 days ago

រដ្ឋមន្ត្រីក្រសួងធនធានទឹកប្រាប់មន្ត្រីខេត្តបាត់ដំបងឱ្យពង្រឹងការគ្រប់គ្រងប្រតិបត្តិការបិទបើកទឹក

ខណៈបរិមាណទឹកនៅតាមបណ្តាអាងស្ដុកទឹកសំខាន់ៗចំនួន ៣ នៅក្នុងខេត្តបាត់ដំបង ជិតពេញប្រៀបទៅហើយនោះ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយមបានប្រាប់ទៅមន្ត្រីប្រចាំការនៅទីនោះ អោយតាមដានស្ថានទឹក និងពង្រឹងការគ្រប់គ្រងប្រតិបត្តិការបិទបើកទឹកទៅតាមបច្ចេកទេស ដើម្បីងាយដោះស្រាយនៅពេលមានជំនន់ និងរក្សាទឹកទុកប្រើពេលមានគ្រោះរាំងស្ងួត។ គិតត្រឹមថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ បណ្តាអាងស្ដុកទឹកសំខាន់ៗ ចំនួន ៣ នៅក្នុងខេត្តបាត់ដំបង មានបរិមាណទឹកជិតពេញប្រៀបអស់ទៅហើយ។ នេះបើផ្អែកតាមសេចក្តីប្រកាសព័ត៌មានរបស់ ក្រសួងធនធានទឹក និងឧតុនិយម។ អាងទឹកទី១ គឺអាងទឹកពហុបំណងបាត់ដំបង (សេកសក) ស្ថិតក្នុងឃុំផ្លូវមាស ស្រុករតនៈមណ្ឌល មានបរិមាណទឹកប្រមាណ ១៣២លានម៉ែត្រគូប ចំនួននេះ គឺស្មើនឹង ៩៦% នៃបរិមាណស្ដុកទឹកសរុប ដែលមានបរិមាណ ១៩៣លានម៉ែត្រគូប។ អាងទឹកទី២ គឺអាងទឹកកំពីងពួយ ស្ថិតក្នុងឃុំតាគ្រាម ស្រុកបាណន់ បច្ចុប្បន្នមានបរិមាណទឹកប្រមាណ ១២៦លានម៉ែត្រគូប ដែលចំនួននេះស្មើនឹង ៨៧% នៃបរិមាណស្ដុកទឹកសរុបចំនួន ១៤៦លានម៉ែត្រគូប។ ឯអាងទឹកទី៣ គឺអាងទឹកភាស ស្ថិតក្នុងឃុំពាមឯក ស្រុកឯកភ្នំ ពេលនេះមានបរិមាណទឹកប្រមាណ ៣២,៤លានម៉ែត្រគូប ដែលស្មើនឹង ១០០% នៃបរិមាណស្ដុកទឹកសរុប ៣២,៤លានម៉ែត្រគូប តែម្តង។ [ ]


Latest News
Hashtags:   

រដ្ឋមន្ត្រីក្រសួងធនធានទឹកប្រាប់មន្ត្រីខេត្តបាត់ដំបងឱ្យពង្រឹងការគ្រប់គ្រងប្រតិបត្តិការបិទបើកទឹក

 | 

Sources