Monday 13 October 2025
Home      All news      Contact us      RSS      English
kbn - 5 days ago

នាយករដ្ឋមន្ត្រីថៃ ៖ «ការបណ្តេញពលរដ្ឋខ្មែរចេញពីតំបន់ព្រំដែនខេត្តស្រះកែវថ្ងៃទី១០ ខែតុលា គ្រាន់តែជាការកំណត់ពេលវេលាប៉ុណ្ណោះ»

ប្រទេសថៃ ៖ ក្រោយពីមានជម្លោះព្រំដែនកម្ពុជា-ថៃធ្វើឱ្យពលរដ្ឋថៃភាគច្រើនមានគំនិតជ្រុលនិយមខ្លាំងចង់បានទឹកដីរបស់កម្ពុជាឥតអៀនខ្មាស់ ថែមទាំងគាំទ្រកងទ័ពខ្លួនធ្វើសង្គ្រា.មឆាប់ៗ ។ ពលរដ្ឋថៃបានស្តីបន្ទោសរដ្ឋាភិបាលតាមបណ្តាញសង្គម ហេតុអ្វីមិនបណ្តេញពលរដ្ឋខ្មែរចេញពីតំបន់ព្រំដែនភូមិណងចាន់ ដែលពួកគេអះអាងជាទឹកដីថៃ បើរដ្ឋាភិបាលមិនបណ្តេញទេ ពលរដ្ឋនឹងប្រមូលផ្តុំគ្នាបណ្តេញពលរដ្ឋខ្មែរដោយខ្លួនឯង ។ ឆ្លើយតបនឹងពលរដ្ឋថៃជំរុញឱ្យរដ្ឋាភិបាលបណ្តេញពលរដ្ឋខ្មែរចេញពីតំបន់ព្រំដែនភូមិណងចាន់ ខេត្តស្រះកែវ ត្រឹមថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ លោក អនុថីន នាយករដ្ឋមន្ត្រីថៃថា នេះគ្រាន់តែជាការកំណត់ពេលវេលារបស់អភិបាលខេត្តស្រះកែវប៉ុណ្ណោះ ។ ភាគីទាំងពីរត្រូវចរចា និងអនុវត្តវិធានការផ្លូវច្បាប់ច្រើន មិនមែនបណ្តេញពលរដ្ឋខ្មែរចេញភ្លាមៗកម្ពុជា-ថៃកំពុងប្រឈមមុខគ្នាទេ ។ កាលពីថ្ងៃទី៣ ខែតុលា លោក អនុថីន នាយករដ្ឋមន្ត្រីថៃ និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃបាននិយាយពីការបណ្តេញពលរដ្ឋខ្មែរចេញពីតំបន់ព្រំដែនខេត្តភូមិណងចាន់ ខេត្តស្រះកែវ ដែលថៃកំណត់ត្រឹមថ្ងៃទី១០ ខែតុលា ហើយសារព័ត៌មានកម្ពុជាផ្សាយថា គ្មានការជម្លៀសពលរដ្ឋខ្មែរចេញ ។ លោកនិយាយបំភ្លៃថា វាជាតំបន់របស់ថៃ ថៃមិនអនុញ្ញាតឱ្យអ្នកគ្មានសញ្ជាតិថៃរស់នៅឡើយ ។ ការបណ្តេញពលរដ្ឋខ្មែរចេញពីតំបន់ជម្លោះត្រូវតែអនុវត្តវិធានការច្បាប់ច្រើន ពលរដ្ឋខ្មែរជាជនសាមញ្ញ ថៃត្រូវប្រព្រឹត្តចំពោះពួកគេតាមវិធីមួយ ប៉ុន្តែមិនធ្វើឱ្យពួកគេលំបាក ថៃនឹងមិនអនុវត្តវិធីបណ្តេញដោយបង្ខំ ប៉ុន្តែនឹងអនុវត្តវិធីផ្លូវច្បាប់ និងជជែកច្រើនបំផុត ។ អភិបាលខេត្តស្រះកែវបានកំណត់ឱ្យពលរដ្ឋខ្មែរចាកចេញពីតំបន់ព្រំដែនខេត្តស្រះកែវត្រឹមថ្ងៃទី១០ ខែតុលា ប៉ុន្តែការបណ្តេញពលរដ្ឋខ្មែរ គឺយើងត្រូវមើលទស្សនៈជាច្រើន បច្ចុប្បន្ន បញ្ហា [ ]


Latest News
Hashtags:   

នាយករដ្ឋមន្ត្រីថៃ

 | 

ការបណ្តេញពលរដ្ឋខ្មែរចេញពីតំបន់ព្រំដែនខេត្តស្រះកែវថ្ងៃទី១០

 | 

ខែតុលា

 | 

គ្រាន់តែជាការកំណត់ពេលវេលាប៉ុណ្ណោះ

 | 

Sources