Monday 13 October 2025
Home      All news      Contact us      RSS      English
kbn - 11 days ago

ទុក្ខជាន់លើទុក្ខ! ភ្លើងឆេះពីលើ ថែមទឹកជំនន់នៅខាងក្រោមក្នុងពេលតែមួយ

ប្រទេសថៃ ៖ នៅខែកញ្ញា ឆ្នាំ២០២៥ ខ្យល់ព្យុះបួឡូយបានវាយប្រ.ហារប្រទេសថៃបណ្តាលឱ្យទឹកជំនន់ជន់លិចខេត្តចំនួន១៧ និងពលរដ្ឋថៃយ៉ាងហោចណាស់៧នាក់បាត់ប.ង់ជីវិត ព្រមទាំងគំរា.មកំហែងដល់សុវត្ថិភាពពលរដ្ឋថៃជាង២សែននាក់ទៀត ។ ដូចគ្នានេះ នៅខេត្តពិស្នុលោករបស់ថៃ ក៏មានទឹកជំនន់លិចលំនៅឋានពលរដ្ឋផងដែរ ក្នុងនោះលំនៅឋាន១ខ្នងកម្ពស់២ជាន់ បានរងគ្រោះផ្ទួនៗដោយសារទឹកជំនន់លិចជាន់ក្រោម អគ្គិភ័យឆាបឆេះជាន់លើ ។ សារព័ត៌មានថៃ Khaosod រាយការណ៍ថា ថ្មីៗនេះ លំនៅឋានពលរដ្ឋថៃមួយកន្លែងកម្ពស់២ជាន់ នៅខេត្តពិស្នុលោក បានរងគ្រោះផ្ទួនៗគ្នា ឬហៅថា ទុក្ខជាន់លើទុក្ខ គឺពេលម្ចាស់លំនៅឋានកំពុងតែប្រមូលសម្ភារៈនៅផ្ទះជាន់ក្រោមគេចពីទឹកជំនន់ ស្រាប់តែអគ្គិភ័យឆាបឆេះលំនៅឋានជាន់លើដោយសារទុសេចរន្តអគ្គិសនី ។ ហេតុការណ៍នេះធ្វើឱ្យម្ចាស់លំនៅឋានស្រងោចចិត្តអាណិតខ្លួន ពីព្រោះទឹកជំនន់វាយប្រហារខ្លាំងហើយ មកជួបអគ្គិភ័យទៀត ដែលធ្វើឱ្យអ្នកលេងបណ្តាញសង្គមជួយផ្តល់កម្លាំងចិត្ត ។ នៅថ្ងៃទី១ ខែតុលា អ្នកលេង TikTok ម្នាក់ឈ្មោះ «user782283628063» បានបង្ហោះវីដេអូហេតុការណ៍គួរឱ្យខ្លោចចិត្តបំផុតដែលបានកើតឡើងនាពេលថ្មីៗនេះ គឺក្រោយពីទឹកជំនន់លិចលំនៅឋានជាន់ក្រោមហើយ ថែមទាំងត្រូវអគ្គិភ័យឆាបឆេះជាន់លើទៀត ដោយអ្នកបង្ហោះវីដេអូសរសេរថា ៖ «ពេលជញ្ជូនរបស់របរគេចពីទឹកជំនន់ ស្រាប់តែភ្លើងឆេះលំនៅឋានជាន់លើថែមទៀត លើកនេះពិតជាធ្ងន់ធ្ងរមែន» ។ ហេតុការណ៍នេះបានកើតឡើងនៅខេត្តពិស្នុលោក ដែលលំនៅឋាននេះជាលំនៅឋានឪពុក-ម្តាយរបស់ម្ចាស់វីដេអូក្នុង TikTok ។ ពេលនោះ ទឹកជំនន់បានលិចយ៉ាងខ្លាំង ហើយសមាជិកគ្រួសារកំពុងនាំគ្នាជញ្ជូនរបស់របរនៅផ្ទះជាន់ក្រោមទៅទុកនៅជាន់លើ ប៉ុន្តែសុខៗ [ ] The post ទុក្ខជាន់លើទុក្ខ! ភ្លើងឆេះពីលើ ថែមទឹកជំនន់នៅខាងក្រោមក្នុងពេលតែមួយ appeared first on Khmer Breaking News.


Latest News
Hashtags:   

ទុក្ខជាន់លើទុក្ខ

 | 

ភ្លើងឆេះពីលើ

 | 

ថែមទឹកជំនន់នៅខាងក្រោមក្នុងពេលតែមួយ

 | 

Sources