Monday 13 October 2025
Home      All news      Contact us      RSS      English
kbn - 6 days ago

បា.ក់ទំនប់វារីអគ្គិសនីមួយនៅវៀតណាមក្រោយភ្លៀងធ្លាក់ខ្លាំងក្រោមឥទ្ធិពលព្យុះទីហ្វុង

ខេត្តឡាងសុង៖ ទំនប់វារីអគ្គិសនីបាកខេ១ (Bac Khe 1) កម្ពស់១០ម៉ែត្រ នៅខេត្ត Lang Son ភាគខាងជើងប្រទេសវៀតណាម បានធ្លាយបាក់នៅថ្ងៃទី៧ ខែតុលា ក្រោយភ្លៀងធ្លាក់ខ្លាំងដោយបានបញ្ចេញទឹកហៀរហូរយ៉ាងគំហុក និងបង្កការព្រួយបារម្ភអំពីហានិភ័យនៃការជន់លិចទៅលើភូមិរបស់អ្នកស្រុកនៅក្បែរៗនោះ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន VN Express។ ឧបទ្ទេវហេតុនេះបានកើតឡើងកាលពីវេលាម៉ោង២រសៀលថ្ងៃទី៧ ខែតុលា ដោយអ្នកស្រុក Nong Huyen ខេត្ត Lang Son បាននិយាយថា វាបានចាប់ផ្តើមឡើងពីស្នាមប្រេះតូចមួយ មុនពេលវាពង្រីកខ្លួនយ៉ាងឆាប់រហ័ស រហូតមានការបាក់ទំនប់។ ខណៈនេះ ផ្ទះសម្បែងជាច្រើនរបស់ពលរដ្ឋដែលរស់នៅតាមច្រាំងទន្លេ កំពុងរងការគំរា.មកំហែ.ងដោយសារកម្លាំងទឹកហូរដែលមានងាយបង្កគ្រោះថ្នាក់ជាខ្លាំង។ អាជ្ញាធរនៅក្នុងតំបន់បាននិយាយថា មិនមានអ្នករងរបួសត្រូវបានគេរាយការណ៍ទេ ទោះបីជាគ្រឿងចក្រ និងឧបករណ៍មួយចំនួនត្រូវបានខូចខាតនៅក្នុងហេតុការណ៍នោះក៏ដោយ។ បន្ថែមពីនេះ ក្រុមសង្គ្រោះបន្ទាន់មកពីក្រសួងជាច្រើនត្រូវបានបញ្ជូនមកប្រចាំការនៅទីតាំងខាងលើ ដើម្បីសម្របសម្រួល និងចាត់វិធានការទប់ស្កាត់បញ្ហាផ្សេងៗ។ អនុរដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក Nguyen Hoang Hiep បាននិយាយថា អាជ្ញាធរខេត្ត Lang Son បានរាយការណ៍ថា ពួកគេបានជម្លៀសប្រជាជននៅតំបន់នោះតាំងពីពេលព្រឹកថ្ងៃអង្គារនេះម្ល៉េះ បន្ទាប់ពីបានកត់សម្គាល់ឃើញសញ្ញាមិនប្រក្រតីនៅលើទំនប់ទឹក។ គួរជម្របថា ទំនប់ Bac [ ]


Latest News
Hashtags:   

ក់ទំនប់វារីអគ្គិសនីមួយនៅវៀតណាមក្រោយភ្លៀងធ្លាក់ខ្លាំងក្រោមឥទ្ធិពលព្យុះទីហ្វុង

 | 

Sources