Monday 13 October 2025
Home      All news      Contact us      RSS      English
kbn - 5 days ago

ជនជាតិថៃប្រព្រឹត្តិអំពើអសិលធម៍​យក​រូបសម្តេចតេជោ ធ្វើ​ទីងមោង

ជនជាតិថៃមួយចំនួនបានយករូបថតសម្តេចតេជោហ៊ុន សែន និងអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោក ជំទាវ ម៉ាលី សុជាតា ទៅធ្វើសកម្មភាពមិនគួរគប្បីជាសាធារណៈ ដូចជាយកទៅធ្វើជាផ្ទាំងបាញ់ស៊ីបនិងយកទៅដាក់តាំងជារូបទីងមោង។ ជុំវិញទង្វើដ៏អសិលធម៌នេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា សូមប្រកាសថ្កោលទោសយ៉ាងខ្លាំងក្លា ដោយចាត់ទុកជាអំពើថោកទាប ខ្វះភាពថ្លៃថ្នូរក្នុងនាមជាមនុស្សជាតិដែលមិនអាចទទួលយកបាន។ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា៖ កម្ពុជាទោះបីជាប្រទេសតូច មានប្រជាជនតិច និងសេដ្ឋកិច្ចនៅទន់ខ្សោយ ប៉ុន្តែថ្នាក់ដឹកនាំកម្ពុជាតែងប្រកាន់ខ្ជាប់នូវគោលការណ៍ស្រឡាញ់ សន្តិភាព ការដោះស្រាយបញ្ហាដោយសន្តិវិធី និងចង់បានព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ដោយមិនដែលចាត់ទុកប្រទេសជិតខាង ឬប្រទេសណាមួយជាសត្រូវឡើយ ។ អ្នកនាំពាក្យ បានសង្កត់ធ្ងន់ថា៖ បើទោះបីទទួលរងការប្រមាថពីជនជាតិថៃមួយចំនួនយ៉ាងខ្លាំង ក៏ដោយ ក៏សម្តេចតេជោ ហ៊ុន សែន នៅតែអំពាវនាវ កុំឱ្យប្រជាពលរដ្ឋខ្មែរ ធ្វើសកម្មភាពបែបនេះតបទៅភាគីថៃវិញឡើយ។ នេះសបញ្ជាក់អំពីគុណធម៌ដ៏ប្រពៃរបស់ថ្នាក់ដឹកនាំកម្ពុជាចំពោះ អង្គព្រះមហាក្សត្រ និងថ្នាក់ដឹកនាំថៃ ៕


Latest News
Hashtags:   

ជនជាតិថៃប្រព្រឹត្តិអំពើអសិលធម៍​យក​រូបសម្តេចតេជោ

 | 

ធ្វើ​ទីងមោង

 | 

Sources