Monday 13 October 2025
Home      All news      Contact us      RSS      English
kbn - 11 days ago

មេបញ្ជាការយោធភូមិភាគ២ថ្មីរបស់ថៃប្តេជ្ញាចិត្តយកគំរូតាមបុគ្គលកាន់តំណែងចាស់

ប្រទេសថៃ ៖ ក្នុងពិធីទទួលតំណែងជាផ្លូវការនៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ លោក វីរៈយុទ្ធ រ៉ាក់ស៊ីន មេបញ្ជាការយោធភូមិភាគ២ថ្មីរបស់ថៃ បានប្តេជ្ញាចិត្តយកគំរូតាមលោក ប៊ុនស៊ីន ផាកក្លាង អតីតមេបញ្ជាការយោធភូមិភាគ២ ។ មេបញ្ជាការយោធភូមិភាគ២ថ្មីនឹងដឹកនាំកងទ័ពភូមិភាគ២ ឱ្យបំពេញការងារមានប្រសិទ្ធភាពក្នុងការរក្សាឯករាជ្យ ព្រមទាំងអធិបតេយ្យជូនជាតិ សាសនា និងព្រះមហាក្សត្រ ។ នាវេលាម៉ោង៧និង៩នាទីព្រឹក ថ្ងៃទី២ ខែតុលា នៅបញ្ជាការដ្ឋានកងទ័ពភូមិភាគ២ ស្រុកមឿងនគរាជសីម៉ា ខេត្តនគរាជសីម៉ា មានរៀបចំពិធីប្រគល់ និងទទួលតំណែងមេបញ្ជាការយោធភូមិភាគ២ រវាងលោក ប៊ុនស៊ីន ផាកក្លាង អតីតមេបញ្ជាការយោធភូមិភាគ២ និងលោក វីរៈយុទ្ធ រ៉ាក់ស៊ីន មេបញ្ជាការយោធភូមិភាគ២ថ្មី ដែលមានការចូលរួមពីកងទ័ពភូមិភាគ២ និងសមាគមភរិយាកងទ័ពជើងគោក ។ លោក ប៊ុនស៊ីន ផាកក្លាង អតីតមេបញ្ជាការយោធភូមិភាគ២ បាននិយាយក្នុងពិធីថា សូមកងទ័ពទាំងអស់ប្រកាន់ខ្ជាប់នូវការបំពេញភារកិច្ចដើម្បីការពារអធិបតេយ្យ និងបូរណភាពទឹកដី ដោយហ៊ានលះបង់ជីវិតមិនឱ្យអ្នកណាល្មើសទឹកដីដាច់ខាត ដើម្បីជាតិ សាសនា ព្រះមហាក្សត្រ និងពលរដ្ឋ ។ លោកជឿជាក់ថា មេបញ្ជាការយោធភូមិភាគ២ថ្មី ដែលមានសមត្ថភាព [ ] The post មេបញ្ជាការយោធភូមិភាគ២ថ្មីរបស់ថៃប្តេជ្ញាចិត្តយកគំរូតាមបុគ្គលកាន់តំណែងចាស់ appeared first on Khmer Breaking News.


Latest News
Hashtags:   

មេបញ្ជាការយោធភូមិភាគ២ថ្មីរបស់ថៃប្តេជ្ញាចិត្តយកគំរូតាមបុគ្គលកាន់តំណែងចាស់

 | 

Sources