Monday 13 October 2025
Home      All news      Contact us      RSS      English
kbn - 11 days ago

ខ្លាញ់លាក់ក្នុងរាងកាយកន្លែងនេះ អាចធ្វើឲ្យបេះដូងអ្នកចាស់មុនអាយុ ទោះជាអ្នកស្គមក៏ដោយ

ការសិក្សាធំមួយដែលបានផ្សាយក្នុង European Heart Journal បានបង្ហាញថា មនុស្សរាងស្លីមក៏អាចប្រឈមនឹងគ្រោះថ្នាក់បេះដូង និងសរសៃឈាមផងដែរ ដោយសារជាតិខ្លាញ់លាក់ខ្លួន ឬ visceral fat។ ខ្លាញ់ប្រភេទនេះកើតឡើងនៅជុំវិញថ្លើម ក្រពះ និងពោះវៀន ដែលមើលមិនឃើញពីខាងក្រៅ។ វាមានទំនាក់ទំនងជាមួយការរលាកក្នុងរាងកាយ និងការចាស់មុនអាយុ។ នេះបើតាមគេហទំព័រ​បរទេស​ Mail Online ។ អ្នកស្រាវជ្រាវបានវិភាគទិន្នន័យពីមនុស្សជាង ២១០០០ នាក់ ហើយរកឃើញថា មនុស្សដែលមានខ្លាញ់លាក់ខ្លួនច្រើន មាន “អាយុបេះដូង” ចាស់លឿនជាងអាយុពិតប្រាកដ។ ពិសេសបុរសដែលមានរាងដូចផ្លែប៉ោម ឬក្បាលពោះធំ តែងតែមានគ្រោះថ្នាក់ខ្ពស់ជាង ស្របពេលដែលស្ត្រីដែលផ្ទុកខ្លាញ់ច្រើននៅត្រគាក និងភ្លៅ ឬរាងដូចផ្លែសារី មានសុខភាពបេះដូងល្អជាង។ ខ្លាញ់ជុំវិញត្រគាក ឬ gluteofemoral fat ត្រូវបានចាត់ទុកថាជាខ្លាញ់ “ការពារ” ដែលអាចជួយកាត់បន្ថយហានិភ័យជំងឺបេះដូង ជំងឺដាច់សរសៃឈាមខួរក្បាល និងទឹកនោមផ្អែមប្រភេទទី ២។ សម្រាប់ស្ត្រី មុខងារអរម៉ូនអ៊ឹស្ត្រូសែនក៏អាចជួយពន្យារភាពចាស់នៃបេះដូងផងដែរ។ លោកសាស្រ្តាចារ្យ Declan O’Regan មកពី Imperial College London [ ] The post ខ្លាញ់លាក់ក្នុងរាងកាយកន្លែងនេះ អាចធ្វើឲ្យបេះដូងអ្នកចាស់មុនអាយុ ទោះជាអ្នកស្គមក៏ដោយ appeared first on Khmer Breaking News.


Latest News
Hashtags:   

ខ្លាញ់លាក់ក្នុងរាងកាយកន្លែងនេះ

 | 

អាចធ្វើឲ្យបេះដូងអ្នកចាស់មុនអាយុ

 | 

ទោះជាអ្នកស្គមក៏ដោយ

 | 

Sources