Monday 13 October 2025
Home      All news      Contact us      RSS      English
kbn - 6 days ago

សារព្រមានពីអ្នកជំនាញ ការមើលវីដេអូខ្លីៗក្នុង TikTok ប៉ះពាល់ដល់ខួរក្បាលដូចជាការពិសារស្រាដែរ

របាយការណ៍ថ្មីមួយពីកាសែត The Times of India បានបង្ហាញពីការព្រួយបារម្ភកើនឡើងពីអ្នកជំនាញផ្នែកខួរក្បាល ដែលថា ការមើលវីដេអូខ្លីៗដូចជាក្នុង Instagram Reels ឬ TikTok ឡើងលើសកម្រិត អាចបង្កឲ្យមានការផ្លាស់ប្តូរនៅក្នុងប្រព័ន្ធអារម្មណ៍ (reward system) និងការផ្តោតអារម្មណ៍របស់ខួរក្បាល ដែលមានលក្ខណៈដូចជាអ្នកញៀនសារធាតុញៀនដែរ។ អ្នកជំនាញបញ្ជាក់ថា វេទិកាវីដេអូខ្លីៗទាំងនេះ ត្រូវបានធ្វើឡើងដើម្បីផ្តល់នូវ “អារម្មណ៍សប្បាយរីករាយ” យ៉ាងឆាប់រហ័ស តាមរយៈមាតិកាដែលផ្លាស់ប្តូរលឿន និងមានភាពភ្ញាក់ផ្អើលជានិច្ច។ ការលេងជារឿយៗបែបនេះ អាចធ្វើឲ្យប្រព័ន្ធអារម្មណ៍នៃខួរក្បាលធ្វើការលើសកម្រិត និងបណ្តាលឲ្យខួរក្បាលធ្លាក់ចុះនូវការឆ្លើយតបទៅនឹងអារម្មណ៍រីករាយធម្មតា ដូចជាមនុស្សដែលមានអាការៈញៀនស្រា ឬល្បែងស៊ីសងផងដែរ។ អ្នកជំនាញផ្នែកសុខភាពផ្លូវចិត្ត Dr. Rachna Khanna Singh បានបញ្ជាក់ក្នុងអត្ថបទរបស់គាត់ថា “នៅពេលខួរក្បាលកាន់តែទទួលបានការរំភើបច្រើន វានឹងកាន់តែទាមទារភាពរំភើបកាន់តែខ្លាំងឡើងប៉ុណ្ណឹងដែរ។” នេះមានន័យថា សកម្មភាពធម្មតាៗដូចជាការអានសៀវភៅ ការធ្វើការ ឬសន្ទនាជាមួយមិត្តភក្ដិ អាចមើលទៅលែងគួរឲ្យចាប់អារម្មណ៍ដូចមុនទៀតហើយ។ បន្ថែមពីនេះ លោកក៏បានព្រមានផងដែរថា ផ្នែកខួរក្បាលដែលគ្រប់គ្រងការផ្តោតអារម្មណ៍ ការគ្រប់គ្រងខ្លួនឯង និងការសម្រេចចិត្ត (prefrontal cortex) ក៏អាចរងផលប៉ះពាល់ដោយសារតែការរំភើបជាបន្តបន្ទាប់ផងដែរ។ វាអាចបណ្តាលឲ្យមនុស្សពិបាកផ្តោតអារម្មណ៍ ឬទប់ចិត្តមិនឲ្យធ្វើអ្វីមួយដោយអារម្មណ៍ភ្លាមៗ ពិសេសចំពោះយុវវ័យដែលខួរក្បាលនៅស្ថិតក្នុងដំណាក់កាលអភិវឌ្ឍន៍។ លើសពីនេះ [ ]


Latest News
Hashtags:   

សារព្រមានពីអ្នកជំនាញ

 | 

ការមើលវីដេអូខ្លីៗក្នុង

 | 

TikTok

 | 

ប៉ះពាល់ដល់ខួរក្បាលដូចជាការពិសារស្រាដែរ

 | 

Sources