Monday 13 October 2025
Home      All news      Contact us      RSS      English
kbn - 10 days ago

អគ្គិភ័យឆាបឆេះហាងលក់សម្ភារៈសំណង់យ៉ាងសន្ធោសន្ធៅនៅខេត្តរ៉ាក់យ៉ងបង្កការតក់ស្លុ.តដល់អ្នកដំណើរ

ប្រទេសថៃ ៖ ក្រោយពីថៃមានគ្រោះធម្មជាតិខ្យល់ព្យុះ ទឹកជំនន់ និងការបាក់ដីជាញឹកញាប់ ថៃក៏មានអគ្គិភ័យឆាបឆេះអគារ លំនៅឋាន និងហាងលក់ទំនិញផងដែរ ដែលបានបំផ្លា.ញទ្រព្យសម្បត្តិអស់ជាច្រើន ។ តាមការចុះផ្សាយរបស់សារព័ត៌មានថៃ គឺហាងលក់សម្ភារៈសំណង់ និងប្រេងម៉ាស៊ីនមួយកន្លែងនៅកណ្តាលខេត្តរ៉ាក់យ៉ង មានអគ្គិភ័យឆេះយ៉ាងសន្ធោសន្ធៅ ហុយផ្សែងខ្មៅយ៉ាងខ្លាំងឡើងលើបង្កការភ័យតក់ស្លុ.តដល់អ្នកធ្វើដំណើរក្បែរនោះ ។ សារព័ត៌មាន Bangkok Biz News រាយការណ៍ថា នាវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ អគ្គិភ័យបានឆាបឆេះហាងលក់សម្ភារៈសំណង់ និងប្រេងម៉ាស៊ីន នៅឃុំណឺនព្រះ ស្រុកមឿង ខេត្តរ៉ាក់យ៉ង យ៉ាងសន្ធោសន្ធៅ ដែលហាងនេះស្ថិតនៅក្បែរស្ថានីយប្រេងឥន្ធនៈ ត្រង់ផ្លូវបំបែកជា៤ តំបន់ខាមិអូ តាមបណ្តោយផ្លូវសុខុមវីត ។ ការិយាល័យកាត់បន្ថយគ្រោះមហន្តរាយប្រចាំខេត្តរ៉ាក់យ៉ងបានបញ្ជូនរថយន្តភ្លាមៗមកពន្លត់ភ្លើងកំពុងឆេះខ្លាំង ដើម្បីកុំឱ្យឆេះរាលដាលដល់ស្ថានីយប្រេងឥន្ធនៈ និងអគារជុំវិញ ។ ភ្លើងបានឆាបឆេះយ៉ាងឆាប់រហ័សដោយសារក្នុងហាងសុទ្ធតែជាសម្ភារៈងាយឆេះ ក្នុងនោះមានប្រេងម៉ាស៊ីនជាង២ម៉ឺនលីត្រ ដែលហេតុការណ៍នេះបណ្តាលឱ្យមានផ្សែងខ្មៅហុយឡើងលើយ៉ាងច្រើនគួរឱ្យតក់ស្លុត ។ ភ្នាក់ងារពន្លត់ភ្លើងបានព្យាយាមគ្រប់គ្រងស្ថានការណ៍ និងពុំទាន់ដឹងពីទំហំខូចខាតដោយសារភ្លើងឆេះនៅឡើយទេ ។ សមត្ថកិច្ចបានបិទផ្លូវនៅជុំវិញហាងលក់សម្ភារៈសំណង់ដែលត្រូវភ្លើងឆេះមិនឱ្យធ្វើចរាចរណ៍ដើម្បីសុវត្ថិភាព ប៉ុន្តែសមត្ថកិច្ចពុំទាន់ជ្រាបមូលហេតុបណ្តាលឱ្យភ្លើងឆេះហាង និងគ្មានសេចក្តីរាយការណ៍ពីចំនួនអ្នករងរបួស ឬស្លាប់ ដោយត្រូវរង់ចាំការពិនិត្យមើលការខូចខាតយ៉ាងលម្អិតបន្តទៀត ។ អាជ្ញាធរបានជូនដំណឹងឱ្យពលរដ្ឋចៀសវាងការធ្វើដំណើរតាមផ្លូវបំបែកជា៤ តំបន់ខាមិអូ [ ] The post អគ្គិភ័យឆាបឆេះហាងលក់សម្ភារៈសំណង់យ៉ាងសន្ធោសន្ធៅនៅខេត្តរ៉ាក់យ៉ងបង្កការតក់ស្លុ.តដល់អ្នកដំណើរ appeared first on Khmer Breaking News.


Latest News
Hashtags:   

អគ្គិភ័យឆាបឆេះហាងលក់សម្ភារៈសំណង់យ៉ាងសន្ធោសន្ធៅនៅខេត្តរ៉ាក់យ៉ងបង្កការតក់ស្លុ

 | 

តដល់អ្នកដំណើរ

 | 

Sources