Monday 13 October 2025
Home      All news      Contact us      RSS      English
kbn - 11 days ago

អុញលោកនាយករដ្ឋមន្ត្រីថៃ ៖ «ការប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ ជាសិទ្ធិរបស់កម្ពុជា ហើយថៃមានគោលជំហរដោះស្រាយវិវាទច្បាស់លាស់» តើថៃ ចង់មានន័យថាម៉េចវិញ?

ប្រទេសថៃ ៖ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ រាជរដ្ឋាភិបាលកម្ពុជាបានបញ្ជូនលិខិតជាផ្លូវការទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីជួយស្វែងរកដំណោះស្រាយពាក់ព័ន្ធនឹងបញ្ហាវិវាទព្រំដែននៅតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ត្រូវនឹងថ្ងៃប្រវត្តិសាស្ត្រ៦៣ឆ្នាំមុន ដែលតុលាការយុត្តិធម៌អន្តរជាតិ (ICJ) បានសម្រេចឱ្យកម្ពុជាឈ្នះក្តីប្រាសាទព្រះវិហារ ។ ប៉ុន្តែភាគីថៃទាមទារឱ្យកម្ពុជាដោះស្រាយវិវាទព្រំដែនទ្វេភាគី ដោយពុំចាំបាច់មានការអន្តរាគមន៍ពីប្រទេសផ្សេងៗ និងបដិសេធតុលាការយុត្តិធម៌អន្តរជាតិ ។ សារព័ត៌មានថៃ Khaosod រាយការណ៍ថា កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ នាយករដ្ឋមន្ត្រីថៃ លោក អនុថីន ឆាន់វីរៈគូន បានលើកឡើងពីគោលជំហរថៃពាក់ព័ន្ធនឹងកម្ពុជាដាក់ពាក្យបណ្តឹងទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ថា គឺជាសិទ្ធិរបស់កម្ពុជាដែលស្វែងរកដំណោះស្រាយបញ្ហាវិវាទព្រំដែននៅតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ខណៈថៃមានគោលជំហរដោះស្រាយវិវាទច្បាស់លាស់ផ្អែកលើផលប្រយោជន៍ជាតិ និងពលរដ្ឋ ។ នៅថ្ងៃទី២ ខែតុលា ក្រុមប្រឹក្សាសន្តិសុខជាតិនឹងប្រកាសឈ្មោះប្រធាន JBC ថ្មីរបស់ថៃ ដោយសារប្រធានចាស់នឹងបញ្ចប់តួនាទីឆាប់ៗនេះ ។ នៅវិមានរដ្ឋាភិបាល លោក អនុថីន នាយករដ្ឋមន្ត្រីថៃ និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បាននិយាយពីកម្ពុជាដាក់ពាក្យបណ្តឹងទៅតុលាការ ICJ កាលពីខែមិថុនា [ ] The post អុញលោកនាយករដ្ឋមន្ត្រីថៃ ៖ «ការប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ ជាសិទ្ធិរបស់កម្ពុជា ហើយថៃមានគោលជំហរដោះស្រាយវិវាទច្បាស់លាស់» តើថៃ ចង់មានន័យថាម៉េចវិញ? appeared first on Khmer Breaking News.


Latest News
Hashtags:   

អុញលោកនាយករដ្ឋមន្ត្រីថៃ

 | 

ការប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ

 | 

ជាសិទ្ធិរបស់កម្ពុជា

 | 

ហើយថៃមានគោលជំហរដោះស្រាយវិវាទច្បាស់លាស់

 | 

ចង់មានន័យថាម៉េចវិញ

 | 

Sources