Monday 13 October 2025
Home      All news      Contact us      RSS      English
kbn - 11 days ago

ឡាវរងផលប៉ះពាល់ធ្ងន់ធ្ងរដោយសារឥទ្ធិពលខ្យល់ព្យុះប៊ូឡូយ ថែមទាំងមានពលរដ្ឋបាត់ប.ង់ជីវិត

ប្រទេសឡាវ ៖ ប្រទេសឡាវបានរងឥទ្ធិពលខ្យល់ព្យុះប៊ូឡូយ (Bualoi) ធ្វើឱ្យពលរដ្ឋបាត់ប.ង់ជីវិតយ៉ាងហោចណាស់៣នាក់នៅខេត្តសាយសំបួរ ខណៈផ្លូវជាច្រើន និងលំនៅឋានពលរដ្ឋរាប់រយខ្នងនៅភាគកណ្តាល និងខាងជើងប្រទេស ខូចខាតខ្ទេចខ្ទីដោយសារទឹកហូរខ្លាំង និងការបាក់ដី ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេសកាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ ។ ក្រោយពីខ្យល់ព្យុះប៊ូឡូយបានបោកបក់មកលើប្រទេសវៀតណាម និងឡាវ កាលពីថ្ងៃទី២៩ ខែកញ្ញា កន្លងមក បានធ្វើឱ្យតំបន់ជាច្រើនរបស់ប្រទេសទាំងពីររងការខូចខាតយ៉ាងធ្ងន់ធ្ងរ ជាពិសេស នៅតំបន់កណ្តាលរបស់ឡាវ ។ បើតាមសេចក្តីរាយការណ៍ចុងក្រោយ គឺមានពលរដ្ឋឡាវស្លាប់ដោយសារខ្យល់ព្យុះនេះ យ៉ាងហោចណាស់៣នាក់ ។ កាលពីថ្ងៃទី៣០ ខែកញ្ញា លោក ផ្លយខាំ រុងប៊ុនយួង អភិបាលខេត្តសាយសំបួរ បាននាំមន្ត្រីពាក់ព័ន្ធទៅពិនិត្យមើលការខូចខាតដោយសារខ្យល់ព្យុះប៊ូឡូយ នៅភូមិករហៃ ស្រុកអនុវង្ស ដែលរងឥទ្ធិពលខ្យល់ព្យុះជាបន្តបន្ទាប់តាំងពីយប់ថ្ងៃទី២៩ ខែកញ្ញា ។ ទឹកបានហូរយ៉ាងខ្លាំងចូលលំនៅឋានពលរដ្ឋបណ្តាលឱ្យខូចខាតចំនួន២ខ្នង ខណៈមនុស្សរស់នៅក្នុងលំនៅឋានទាំងនេះស្លាប់៣នាក់ ហើយទឹកជំនន់បានហូរផ្តាច់ផ្លូវជាច្រើនរហូតពុំអាចធ្វើចរាចរណ៍បាន ។ ក្រៅពីការខូចខាតនៅខេត្តសាយសំបួរ ឥទ្ធិពលខ្យល់ព្យុះនេះបានធ្វើឱ្យមានទឹកជំនន់ បាក់ដី បំផ្លាញផ្លូវជាច្រើន អគារ និងលំនៅឋានពលរដ្ឋរាប់រយខ្នងទៀតនៅបណ្តាខេត្តរបស់ឡាវជាច្រើននៅភាគកណ្តាល និងខាងជើង រួមទាំងទីក្រុងហ្លួងព្រះបាង ទីក្រុងវៀងចន្ទន៍ ។ ផ្លូវ១ខ្សែដែលតភ្ជាប់ពីទីក្រុងវាំងវៀន [ ] The post ឡាវរងផលប៉ះពាល់ធ្ងន់ធ្ងរដោយសារឥទ្ធិពលខ្យល់ព្យុះប៊ូឡូយ ថែមទាំងមានពលរដ្ឋបាត់ប.ង់ជីវិត appeared first on Khmer Breaking News.


Latest News
Hashtags:   

ឡាវរងផលប៉ះពាល់ធ្ងន់ធ្ងរដោយសារឥទ្ធិពលខ្យល់ព្យុះប៊ូឡូយ

 | 

ថែមទាំងមានពលរដ្ឋបាត់ប

 | 

ង់ជីវិត

 | 

Sources