Monday 13 October 2025
Home      All news      Contact us      RSS      English
kbn - 6 days ago

សមត្ថកិច្ច ឃាត់ខ្លួនជនបរទេសជិត៣០០នាក់ នៅខេត្តព្រះសីហនុ

កម្លាំងអគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ បានឃាត់ខ្លួន ជនជាតិប៉ាគីស្ថាន បង់ក្លាដេស និងនេប៉ាល់ ជិត៣០០នាក់ ពាក់ព័ន្ធករណីស្នាក់នៅ និងធ្វើការខុសច្បាប់ នៅខេត្តព្រះសីហនុ។ ការឈានទៅដល់ការឃាត់ខ្លួននេះ ផ្ដើមចេញពីករណីក្រុមជនជាតិប៉ាគីស្ថាន និងបង់ក្លាដេសទាំងនេះ ប្រមូលផ្ដុំគ្នាតវ៉ាប្រឆាំងនឹងជនជាតិចិន ពាក់ពន្ធ័នឹងរឿងជម្លោះសាសនា។ យោងតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ថា៖ នៅក្នុងប្រតិបត្តិការនេះ ឃាត់ខ្លួនបានជនជាតិប៉ាគីស្ថាន ២១៦នាក់, បង់ក្លាដេស ចំនួន៦៨នាក់ និងជនជាតិនេប៉ាល់ ចំនួន៦នាក់ សរុបចំនួន២៩០នាក់។ សូមរំលឹកថា នៅយប់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៥ កន្លងទៅនេះ ជនជាតិប៉ាគីស្ថាន និងបង់ក្លាដេសជាច្រើននាក់ បាននាំគ្នាតវ៉ា ដោយខឹងសម្បារ ជាមួយជនជាតិចិនពាក់ពន្ធ័នឹងជម្លោះសាសនា នៅកន្លែងធ្វើការក្នុងអគារមួយ ស្ថិតក្នុងក្រុងព្រះសីហនុ ហើយភ្លាមៗកម្លាំងសមត្ថកិច្ចចុះអន្ដរាគមន៍ និងបានឃាត់ខ្លួនអ្នកពាក់ពន្ធ័ដើម្បីចាត់ការតាមនីតិវិធី៕


Latest News
Hashtags:   

សមត្ថកិច្ច

 | 

ឃាត់ខ្លួនជនបរទេសជិត៣០០នាក់

 | 

នៅខេត្តព្រះសីហនុ

 | 

Sources