Monday 13 October 2025
Home      All news      Contact us      RSS      English
kbn - 6 days ago

ប្រធានគណបក្សប្រឆាំងជំរុញរដ្ឋាភិបាលថៃលុបចោលគម្រោងធ្វើប្រជាមតិសួរយោបល់ពលរដ្ឋពីការបញ្ចប់ MOU

ប្រទេសថៃ ៖ លោក ណាថាផុង រឿងបញ្ញាវុធ ប្រធានគណបក្សប្រជាជនដែលជាគណបក្សប្រឆាំងនៅប្រទេសថៃបានជំរុញរដ្ឋាភិបាលលុបចោលគម្រោងធ្វើប្រជាមតិសួរយោបល់ពលរដ្ឋពីការបញ្ចប់អនុស្សរណៈនៃការយោគយល់គ្នា (MOU) ឆ្នាំ២០០០ និងឆ្នាំ២០០១ ជាមួយកម្ពុជា ដោយលោកលើកឡើងពីលទ្ធផលការស្ទង់មតិរបស់ NIDA Poll បង្ហាញថា ពលរដ្ឋថៃភាគច្រើនពុំយល់ដឹងពីខ្លឹមសារ MOU ។ រដ្ឋាភិបាលថៃមិនគួរដាក់បន្ទុកលើពលរដ្ឋ តើការផ្តល់សិទ្ធិឱ្យពលរដ្ឋសម្រេចចិត្តបញ្ចប់ MOU ជាការកេងចំណេញនយោបាយឬទេ? កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ នៅសាកលវិទ្យាល័យថាំម៉ាសេតថាព្រះច័ន្ទ លោក ណាថាផុង រឿងបញ្ញាវុធ ប្រធានគណបក្សប្រជាជន បាននិយាយពីរដ្ឋាភិបាលថៃផ្តល់សិទ្ធិឱ្យពលរដ្ឋសម្រេចចិត្តលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ឆ្នាំ២០០០ និងឆ្នាំ២០០១ ថា តាមលទ្ធផលស្ទង់មតិរបស់ NIDA Poll គឺពលរដ្ឋថៃប្រមាណ៧០% មិនយល់ខ្លឹមសារលម្អិតក្នុង MOU ។ ការធ្វើប្រជាមតិបញ្ចប់ MOU លុះត្រាតែពលរដ្ឋយល់ច្បាស់ពី MOU ពីព្រោះវាល្អិតល្អន់ ស្មុគស្មាញ ខណៈរដ្ឋាភិបាលពុំអាចអប់រំពលរដ្ឋទាំងអស់ពី MOU នៅទីសាធារណៈ លោកបារម្ភពីការធ្វើប្រជាមតិ គឺលទ្ធផលទទួលបានមិនឆ្លុះបញ្ចាំងពីឆន្ទៈពិតប្រាកដរបស់ពលរដ្ឋ ។ គណបក្សប្រជាជនបានស្នើឱ្យរដ្ឋាភិបាលថៃពិចារណាឡើងវិញពីការធ្វើប្រជាមតិបញ្ចប់ MOU [ ]


Latest News
Hashtags:   

ប្រធានគណបក្សប្រឆាំងជំរុញរដ្ឋាភិបាលថៃលុបចោលគម្រោងធ្វើប្រជាមតិសួរយោបល់ពលរដ្ឋពីការបញ្ចប់

 | 

Sources