Monday 13 October 2025
Home      All news      Contact us      RSS      English
kbn - 6 days ago

គូស្នេហ៍ BL ដែលនិយាយថាចង្កៀងផ្ទះអ្នកណាភ្លឺផ្ទះអ្នកនោះ ចេញមុខសូមទោសទទួលស្គាល់កំហុស

គូស្នេហ៍ BL ដែលជាអ្នកផលិតមាតិកាឈ្មោះ Mao Chomroeun បានចេញវីដេអូសូមទោសតាមបែបប្រពៃណីកូរ៉េ ទៅកាន់មហាជនរួមទាំង កូនដំរី ចំពោះពាក្យសម្តីរបស់ខ្លួនដែលធ្វើឱ្យប៉ះពាល់អារម្មណ៍មនុស្សជាច្រើន។ កាលពីថ្ងៃទី៦ ខែតុលា អ្នកបង្កើតមាតិកាដែលជាគូស្នេហ៍ BL ឆ្លងប្រទេសបានចេញមកទទួលស្គាល់កំហុសដោយការសរសេររបស់ខ្លួនកាលពីមុនគឺគំនិតខ្លី និងការខ្វះការយល់ដឹង។ ក្នុងវីដេអូ ពូម៉ៅ បានអានសេចក្តីព្រាងទុកដោយរៀបរាប់ថា «ខ្ញុំសូមអភ័យទោសយ៉ាងជ្រាលជ្រៅ ចំពោះការខកចិត្ត និងការមិនសប្បាយចិត្ត ដែលបានកើតឡើង ដោយសារប្រកាសមួយលើទំព័ររបស់យើង។ ខ្ញុំដឹងច្បាស់ថា វីដេអូនេះ ប្រហែលជាអាចត្រូវបានយល់ថា ជាការសម្ដែង ឬមិនពិតពីចិត្ត សម្រាប់អ្នកដែលបានរងការឈឺចាប់រួចមកហើយ។ ប៉ុន្តែខ្ញុំគិតថា ការសុំទោសពេលនេះ ល្អជាងរង់ចាំឲ្យយឺតពេល ទោះជាមិនមានមុខមាត់ក៏ដោយ ខ្ញុំសូមអភ័យទោសពីចិត្តពិត នៅទីនេះ។ អ្វីទាំងអស់នេះកើតឡើង ដោយសារខ្ញុំខ្វះការយល់ដឹង ហើយបានសរសេរដោយខ្វះការប្រុងប្រយ័ត្ន។ វាបានធ្វើឱ្យមនុស្សជាច្រើន ដែលបានស្រលាញ់ និងគាំទ្រយើង មានការឈឺចាប់ និងមិនសប្បាយចិត្ត។ ខ្ញុំមិនអាចអានមតិគ្រប់មតិទាំងអស់បានទេ ប៉ុន្តែ—ពេលអានមតិមួយចំនួននោះ ខ្ញុំបានយល់ថា ប្រកាសនោះ ត្រូវបានសរសេរដោយគំនិតខ្លី និងការខ្វះការយល់ដឹងរបស់ខ្ញុំ»។ អ្នកបង្កើតមាតិការូបនេះបន្តទៀតថា «ក្នុងដំណើរនោះ ខ្ញុំបានស្គាល់ថា ខ្ញុំមិនបានប្រុងប្រយ័ត្នគ្រប់គ្រាន់ទេ ហើយមានមនុស្សជាច្រើនដែលបានរងការឈឺចាប់ដោយសារគំនិតនោះ។យើងបានរៀនថា ពាក្យមួយមានទម្ងន់និងទំនួលខុសត្រូវយ៉ាងខ្លាំង។ [ ]


Latest News
Hashtags:   

គូស្នេហ៍

 | 

ដែលនិយាយថាចង្កៀងផ្ទះអ្នកណាភ្លឺផ្ទះអ្នកនោះ

 | 

ចេញមុខសូមទោសទទួលស្គាល់កំហុស

 | 

Sources